ឯកឧត្ដម កែន សត្ថា អញ្ជើញ​ចែក​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជា​ពល​រដ្ឋ​ក្នុងសង្កាត់ ទាំង០៣ របស់ក្រុងកែប

កែប ២០ តុលា ២០១៤៖ នៅក្នុងបរិវេណវត្តកំពង់ត្រឡាច សង្កាត់ព្រៃធំ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីចែក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំនួន៥៥០នាក់ ដែលមកពី០៧ភូមិ ក្នុងសង្កាត់ ទាំង០៣ របស់ក្រុងកែប។

កែប ២០ តុលា ២០១៤៖ នៅក្នុងបរិវេណវត្តកំពង់ត្រឡាច សង្កាត់ព្រៃធំ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំនួន៥៥០នាក់ ដែលមកពី០៧ភូមិ ក្នុងសង្កាត់ទាំង០៣ របស់ក្រុងកែប។

 

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម កែន សត្ថា បានលើកឡើងអំពីសារៈប្រយោជន៍នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលជា

ឯកសារផ្ទាល់ខ្លួនដ៏សំខាន់សម្រាប់បុគ្គលម្នាក់ៗ អាចយកទៅប្រើប្រាស់បានច្រើនយ៉ាង ហេតុនេះចាំបាច់បងប្អូនត្រូវប្រយ័ត្នប្រយែងរក្សាទុកដាក់ឲ្យបាន

គង់វង្សល្អ ចៀសវាងការខូចខាតបាត់បង់ដោយប្រការផ្សេងៗ។ ជាមួយនេះឯកឧត្តម ក៏បានរំលឹកបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានធ្វើ

អត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណហួសសុពលភាព សូមអញ្ជើញមកទំនាក់ទំនងជាមួយមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល

ដែលនៅប្រចាំការបំពេញបែបបទជូនបងប្អូន ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា។ 

 

ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ជាពិសេសក្មួយៗយុវជនដែលគ្រប់អាយុសូមរួតរះទៅ

ចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ព្រោះថាពេលវេលានៃការចុះឈ្មោះនេះជិតផុតកំណត់ហើយ។ ទាក់ទិននឹងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ

ឯកឧត្តម បានរំលឹកឲ្យយកចិត្តទុកដាក់ថែទាំសន្ទូងរបស់បងប្អូនដែលស្ទូងរួចមើលបោចស្មៅ ដាក់ជី ពិសេសទប់ទឹក ឲ្យបានជាប់ល្អកុំបង្ហូរ

ចោលខ្ជះខ្ជាយ ដើម្បីទទួលបានទិន្នផលខ្ពស់ ដោះស្រាយជីវភាពបានគ្រប់គ្រាន់។ ក្នុងការរស់នៅត្រូវមានអនាម័យល្អ ដើម្បីរក្សាសុខភាព ព្រោះ

សុខភាពគឺជាកត្តាសំខាន់ចំបងបំផុតក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសបងប្អូនស្ត្រីមានផ្ទៃពោះ សូមទៅទទួលយកសេវាពិគ្រោះពិនិត្យព្យាបាលនៅតាម

មណ្ឌលសុខភាពដែលនៅជិតឲ្យបានត្រឹមត្រូវទៀងទាត់ គ្រប់ចំនួនតាមការកំណត់ និងសំអាតផ្ទះសម្បែងកុំឲ្យមានភក់ជ្រាំ ទឹកដក់ ជាជម្រកនៃ

ពពួកមូសខ្លា មូសដែកគោល ដែលជាប្រភពចម្លងមេរោគគ្រុនចាញ់ គ្រុនឈាម។

 

ឯកឧត្ដមអភិបាលខេត្តបានក្រើនរំលឹកដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់ថ្នាក់ខិតខំបង្កើនការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ តាមរយៈ

ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពពិសេស ចលនាប្រជាការពារធានានូវស្ថិរភាព សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ

ក្នុងមូលដ្ឋាន ហើយការងារនេះក៏សំណូមពរនូវការចូលរួមសហការ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅពេលមានហេតុការណ៍ ឬបទល្មើសអ្វីមួយ

កើតឡើង សូមរាយការណ៍មកសមត្ថកិច្ចឲ្យបានរហ័សតាមលេខទូរស័ព្ទដែលប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ សង្កាត់បានផ្តល់ជូន ដើម្បីមានវិធានការ

បង្ការ បង្ក្រាប ទប់ស្កាត់ទាន់ពេលវេលា ដាច់ខាតកុំឲ្យមានអសន្តិសុខកើតឡើងក្នុងមូលដ្ឋានភូមិ ឃុំ ដូចជា ចោរលួច ចោរប្លន់ ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងផ្សេងៗ ជាដើម ។ល។

 

បន្ទាប់ពីចែកជូនអត្តសញ្ញាណប័ណ្ណ និងវត្ថុអនុស្សាវរីយ៍ជានិមិត្តរូបដល់បងប្អូនប្រជាពលរដ្ឋ រួចមក ឯកឧត្តម កែន សត្ថា ក៏បានអញ្ជើញទៅពិនិត្យ

មើលការដ្ឋានជួសជុល កែលម្អរង្វង់មូលសេះស ដោយត្រូវរំកិលឲ្យមកចំកណ្តាលនៃផ្លូវបំបែក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ព្រោះថាការ

ស្ថាបនាពង្រីកផ្លូវជាតិលេខ៣៣ និង៣៣អាកន្លងមក បានធ្វើឲ្យរង្វង់មូលរូបសំណាក់សេះសនេះស្ថិតនៅមិនចំកណ្តាលនៃចំណុចផ្លូវបំបែក

ហើយអ្នកធ្វើចរាចរច្រើនតែបើកបរបញ្ច្រាសទិស ជាហេតុបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជារឿយៗ។

 

ឯកឧត្តម ក៏បានអញ្ជើញពិនិត្យការដ្ឋានពង្រីកផ្លូវលេខ៣៣អា ត្រង់ចំណុចពីផ្សារក្តាម ឆ្ពោះទៅកាន់ឆ្នេរលេងទឹក ដែលត្រូវពង្រីកបន្ថែមពីផ្លូវចាស់

ទំហំ១៨ម៉ែត្រទៀត សម្រួលការធ្វើចរាចរណ៍នៅចំណុចនេះឲ្យបានល្អប្រសើរ បញ្ចៀសបានបញ្ហាស្ទះចរាចរណ៍ដែលតែងតែកើតឡើងនៅ

រដូវបុណ្យទានម្តងៗ។ គម្រោងកែសម្រួលរង្វង់មូលសេះស និងពង្រីកផ្លូវនេះ នឹងត្រូវស្ថាបនាឲ្យហើយរួចរាល់នៅដើមខែ ធ្នូ ឆ្នាំ២០១៤ ដើម្បីអបអរការ

ប្រារព្ធពិធីប្រណាំងទូកផ្កាចារសមុទ្រ ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងពិធីឆ្លងឆ្នាំសកលរបស់ខេត្តកែប នាពេលខាងមុខ ។

 

ដោយឡែកពេលរសៀលនៃថ្ងៃដដែលនេះដែរ ឯកឧត្ដម កែន សត្ថា ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់

បងប្អូនប្រជាពលរដ្ឋ ចំនួន២០៦នាក់ ដែលមកពី១១ភូមិ ក្នុងឃុំទាំងពីរ របស់ស្រុកដំណាក់ចង្អើរ។ ពិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេណនៃវត្ត

ព្រៃតាកុយ ឃុំពងទឹក និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ក្រុមប្រឹក្សា

និងគណៈអភិបាលស្រុក មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីការិយាល័យជុំវិញស្រុក ព្រមទាំង អាជ្ញាធរមូលដ្ឋានឃុំ ភូមិ ទូទាំងស្រុកដំណាក់ចង្អើរផងដែរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រខេត្តកែប អានបន្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់