តំណាង​រាស្ត្រ និង​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​ ចុះ​ជួយ​បណ្ដុះ​កូន​កោងកាង​នៅ​សហគមន៍​នេសាទ​ត្រពាំង​សង្កែ

កំពត ៩ កុម្ភៈ ២០១៥៖ ក្នុងន័យបង្កភាពកក់ក្ដៅ និងបំណងស្វែងយល់ពីសកម្មភាពរបស់ប្រជាសហគមន៍នេសាទត្រពាំងសង្កែស្ថិតនៅក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ លោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្ត្រមណ្ឌលកំពត និងលោកជំទាវ យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពតបានដឹកនាំក្រុមការងារចុះដល់ទីតាំងផ្ទាល់ ព្រមទាំងជួយបណ្ដុះកូនកោងកាងដើម្បីទុកដាំបន្ថែម ដែលនេះជាផ្នែកមួយជួយអភិវឌ្ឍន៍ធនធានសមុទ្រថែរក្សា និងបង្កើនធនធានជីវចម្រុះនានា។

មានមតិសំណេះសំណាលជាមួយប្រជាសហគមន៍ លោកជំទាវតំណាងរាស្ត្របានណែនាំ និងផ្ដាំផ្ញើចំពោះប្រធាន ក៏ដូចជាសមាជិកសហគមន៍ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងកិច្ចការងារ សហគមន៍ដោយគិតពីផលប្រយោជន៍រួមជាធំ ព្រមទាំងប្រើប្រាស់អ្វីដែលមានឱ្យចំទិសដៅដើម្បីទទួលបាននូវការគាំទ្រទាំងពីមជ្ឈដ្ឋានខាងក្នុង និងខាងក្រៅបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោកជំទាវ អ៊ុន សុគន្ធា បានប្រគល់ថវិកាផ្ទាល់ខ្លួនចំនួន១០០ដុល្លារដល់សហគមន៍ដើម្បីយកទៅជួសជុល ផែទូកនេសាទឱ្យមានភាពសមរម្យសម្រាប់ប្រើប្រាស់ទាំងប្រជានេសាទក្នុងមូលដ្ឋាន ទាំងទូកដឹកភ្ញៀវទេសចរណ៍របស់សហគមន៍។

ថ្លែងអំណរគុណតបនឹងទង្វើខាងលើ លោកសឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានសម្ដែងនូវមោទនភាពបំផុតដែលលោកជំទាវតំណាងរាស្ត្រ និងលោកជំទាវអភិបាលរងខេត្តបាន ផ្តល់កិត្តិយសចុះដល់សហគមន៍ផ្ទាល់ដើម្បីយល់ពីសកម្មភាពពិតក៏ដូចជា ការជួយបណ្តុះកូនកោងកាងដែលជាផ្នែកមួយជំរុញលើកទឹកចិត្តសមាជិកសហគមន៍ក្នុងដំណើរការទៅមុខទៀត។

លោកសឹម ហ៊ីម ក៏បានប្រាប់ឱ្យដឹងផងដែរថាកាលពីពេលថ្មីៗកន្លងទៅ ខណៈពេលចុះមកដល់សហគមន៍នេសាទនេះ ឯកឧត្ដម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពតបានផ្តល់នូវអនុសាសន៍ល្អៗយ៉ាងច្រើនសម្រាប់ជាទុនចំពោះសហគមន៍ក្នុងការអនុវត្តន៍ការងារអភិវឌ្ឍន៍ និងអភិរក្សធនធានសមុទ្របន្តទៀត។ លោកប្រធានសហគមន៍បញ្ជាក់ឱ្យដឹងផងដែរថា កាលនោះ ឯកឧត្ដមអភិបាលខេត្តបានជួយឧបត្ថម្ភថវិកាចំនួន១០០ដុល្លារ ដើម្បីបាន ជួសជុលផ្លូវសម្រាប់ចេញចូលសហគមន៍ឱ្យមានល្អប្រសើរជាងមុន៕ ដោយ៖ យ៉ង់ សុផល

អត្ថបទដកស្រងចេញពីគេហទំព័ររដ្ឋបាលខេត្តកំពត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់