ក្រុម​ប្រឹក្សា​ស្រុក​ដំណាក់​ចង្អើរ​ រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង ពិគ្រោះ​យោបល់​​របស់​ក្រុម​ប្រឹក្សា​អាណត្តិទី២

កែប ១៦ តុលា ២០១៤៖ ក្នុងគោលបំណងផ្ដល់ព័ត៌មាន និងទទួលបានសំណូមពររបស់ ប្រជាពលរដ្ឋ ដើម្បីធានាឲ្យការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិមានចីរភាព និងចំគោលដៅ ឆ្លើយតបបានតម្រូវការរបស់មូលដ្ឋាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរអាណត្តិទី២ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់…

កែប ១៦ តុលា ២០១៤៖ ក្នុងគោលបំណងផ្ដល់ព័ត៌មាន និងទទួលបានសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីធានាឲ្យការអភិវឌ្ឍន៍តាមបែប

ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិមានចីរភាព និងចំគោលដៅ ឆ្លើយតបបានតម្រូវការរបស់មូលដ្ឋាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ក្រុមប្រឹក្សា

ស្រុកដំណាក់ចង្អើរអាណត្តិទី២ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ។

 

វេទិកានេះប្រារព្ធឡើងក្រោមអធិបតីភាព លោក កៅ គី ប្រធានក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ លោកស្រី គឹម ចន្នី អភិបាលស្រុក និងមានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក តំណាងមន្ទីរ អង្គភាព ការិយាល័យជុំវិញខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ តំណាងក្រុមសាសនានានា តំណាងមាតាបិតាសិស្ស តំណាងសហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍ប្រើប្រាស់ទឹក តំណាងមណ្ឌលសុខភាព គណៈកម្មការអភិវឌ្ឍន៍ភូមិ ប្រជាពលរដ្ឋ និង អង្គការមិនមែនរដ្ឋាភិបាល ដែលកំពង់ធ្វើសកម្មភាពនៅក្នុងស្រុកដំណាក់ចង្អើរ។

 

អង្គវេទិកាបានស្តាប់នូវបទបង្ហាញ ស្តីពីសិទ្ធិអំណាច និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សា ព្រមទាំងលទ្ធផលការងារដែលរដ្ឋបាលស្រុកសម្រេចបានក្នុង

រយះពេល០៩ខែដើមឆ្នាំ២០១៤ និង ទិសដៅសម្រាប់អនុវត្តបន្ត បញ្ហាប្រឈមនានា នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា និងការអនុវត្តកម្មវិធី

វិនិយោគបីឆ្នាំរំកិល និងសកម្មភាពជាអាទិភាព កម្មវិធីវិនិយោគរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំបន្ទាប់ ព្រមទាំងធ្វើការពិភាក្សាបញ្ចេញមតិយោបល់ និងលើកឡើងនូវចម្ងល់ សំណូមពរ ផ្សេងៗដែលជួបប្រទះជាក់ស្ដែងក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា។

 

មានប្រសាសន៍ក្នុងឱកាសនោះ លោក កៅ គី ប្រធានក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ជាមួយ

ប្រជាពលរដ្ឋ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ច

ដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ តាមរយៈវេទិកានេះប្រជាពលរដ្ឋនឹងទទួលបាននូវព័ត៌មានទាំងឡាយរបស់

ក្រុមប្រឹក្សាដែលបានអនុវត្តក្នុងឆ្នាំកន្លងមក និងសកម្មភាពអាទិភាពនៃឆ្នាំបន្ទាប់ រួមទាំងរបាយការណ៍ថវិកា និងលើកឡើងនូវសំណួរដើម្បីឲ្យក្រុមប្រឹក្សា

ធ្វើការពិភាក្សារកឃើញបញ្ហាប្រឈមសំខាន់ៗ សម្រាប់យកទៅពិនិត្យ ពិចារណា ឆ្លើយតបទៅនឹងការអភិវឌ្ឍលើកកម្ពស់ជីវភាពរស់នៅរបស់

ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។

 

លោកប្រធានក្រុមប្រឹក្សាស្រុកក៏បានថ្លែងអំណរគុណចំពោះការចូលរួមមតិពីប្រជាពលរដ្ឋលើកឡើងជាសំណួរ និងការដោះស្រាយចម្ងល់របស់ផ្នែក

ពាក់ព័ន្ធនានា ក្នុងន័យបម្រើតម្រូវការ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ រាលបញ្ហាប្រឈមដែលពុំមានលទ្ធភាពបំភ្លឺជូន

អង្គវេទិការដ្ឋបាលស្រុកនឹងយកទៅពិនិត្យ ពិភាក្សាដោះស្រាយបន្ត។

 

តាមរយៈវេទិកានេះ ប្រជាពលរដ្ឋបានបង្ហាញពីបញ្ហាប្រឈមនានាដែលបានជួបប្រទះកន្លងមករួមមាន៖ 

  • បញ្ហាផ្លូវលំជនបទដែលតភ្ជាប់ពីភូមិព្រៃតាកុយ ឃុំពងទឹក ទៅភូមិទួលស្រងាំ ឃុំអង្កោល កំពុងរងការខូចខាតខ្លាំង សំណូមពរធ្វើការជួសជុលឡើងវិញ
  • បញ្ហាប្រជាពលរដ្ឋរស់នៅក្បែរមាត់សមុទ្រខ្វះទឹកស្អាតប្រើប្រាស់និងផឹក សំណូមពរជីកស្រះ 
  • បទល្មើសនេសាទនៅតែមានដោយជនខិលខូចលួចប្រើឧបករណ៍ខុសច្បាប់ ដូចជាមងឆក់ លបកន្ទុយកណ្ដុរ សំណូមពរដល់មន្ត្រីជំនាញ អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការលុបបំបាត់ឲ្យបានអស់ 
  •  បញ្ហាទំនប់ព្រែកតានេន ស្ថិតនៅព្រំប្រទល់រវាងភូមិ ភ្នំលាវ ឃុំពងទឹក និងភូមិអង្កោល ឃុំអង្កោល សំណូមពរជីកប្រឡាយមួយខ្សែដើម្បីបង្វែរទឹកជៀសវាងការលិចលង់ខូចស្រូវសន្ទូងរបស់ប្រជាពលរដ្ឋ 
  • បញ្ហាភ្លើងអគ្គិសនី នៅភូមិអង្កោលដែលមានបង្គោលភ្លើងឆ្លងកាត់ តែប្រជាពលរដ្ឋពុំមានភ្លើងប្រើប្រាស់ 
  • សំណូមពររបស់ក្រុមប្រឹក្សាឃុំអង្កោលសុំបំបែកភូមិអំពេងជាពីរ ព្រោះភូមិនេះមានទំហំធំ មានការលំបាកក្នុងការគ្រប់គ្រង៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រខេត្តកែប

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់