រដ្ឋបាល​ខេត្ត​កែប ​ផ្សព្វ​ផ្សាយ​លិខិត​ស្ដីពី​ការ​កែ​សម្រួល​ការ​វិភាជន៍​ធនធាន​មូលនិធិ​ឃុំ សង្កាត់​ ឆ្នាំ​២០១៥

កែប ២៧ តុលា ២០១៤៖ នៅសាលាខេត្តកែប ព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៤ បានរៀបចំពិធីផ្សព្វផ្សាយលិខិត៧៣៨៩សហវ.អហក ស្ដីពីការកែសម្រួលការវិភាជន៍ធនធានមូលនិធិឃុំ សង្កាត់ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក អ៊ឹង ឆាយ អភិបាលរងខេត្តកែប។

កែប ២៧ តុលា ២០១៤៖ នៅសាលាខេត្តកែប ព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៤ បានរៀបចំពិធីផ្សព្វផ្សាយលិខិត៧៣៨៩សហវ.អហក ស្ដីពីការកែសម្រួលការវិភាជន៍ធនធានមូលនិធិឃុំ សង្កាត់ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក អ៊ឹង ឆាយ អភិបាលរងខេត្តកែប។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីគណៈអភិបាលក្រុង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន បុគ្គលិកគាំទ្របច្ចេកទេស ក្រុង ស្រុក និង ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិប្រចាំក្រុងស្រុក សរុបប្រមាណ ២៩រូប ។

គោលបំណងសំខាន់នៃពិធីផ្សព្វផ្សាយគឺ៖

១. ដើម្បីឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់បានយល់ដឹងអំពីទិដ្ឋភាពទូទៅនៃឃុំ សង្កាត់

២. ដើម្បីឲ្យការអនុវត្តថវិកាឃុំ សង្កាត់ ឆ្នាំ២០១៥ អាចប្រព្រឹត្តទៅបានតាមផែនការដែលបានគ្រោងទុក

៣. ផ្តល់ការណែនាំស្តីពីនីតិវិធីនៃការរៀបចំថវិការបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងឆ្នាំ២០១៥ (រដ្ឋបាល អភិវឌ្ឍន៍ និងចំណាយមិនបានគ្រោងទុក)។

លោក អ៊ឹង ឆាយ អភិបាលរងខេត្តបានមានប្រសាសន៍ថា ការផ្សព្វផ្សាយរបស់យើងនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយនៃការចូលរួមអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ជាពិសេសការផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រឹងដល់រដ្ឋបាលឃុំ សង្កាត់។

លោក អ៊ឹង ឆាយ បន្តទៀតថា ខ្ញុំសូមសំដែងនូវការស្វាគមន៍ ជូនចំពោះលោកលោកស្រីទាំងអស់ ដែលបានអញ្ជើញពីក្រុង ឃុំ/សង្កាត់និងមន្ទីរចូលរួម ហើយយើងនឹងរៀបចំការផ្សព្វផ្សាយពីការកែសម្រួលវិភាជធនាធានមូនិធិក្រុង ស្រុងជាបន្តទៀតដល់រដ្ឋបាលក្រុង ស្រុក ដើម្បីធានាថារដ្ឋបាលក្រុង ស្រុកអាចមានសមត្ថភាពសមស្រប ក្នុងការរៀបចំ និងអនុវត្តថវិការបស់ខ្លួនសម្រាប់ឆ្នាំ២០១៥៕

អត្ថបទដកស្រង់ចេញពីគេហទំព័រខេត្តកែប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់