​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦ អាណត្តិទី២ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប

កែប ២១ វិច្ឆិកា ២០១៤៖ អនុវត្តតាមប្រតិទិននៃកិច្ចប្រជុំសាមញ្ញប្រចាំខែរបស់ក្រុមប្រឹក្សាខេត្តកែប នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រុមប្រឹក្សាខេត្តបានបើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា…

កែប ២១ វិច្ឆិកា ២០១៤៖ អនុវត្តតាមប្រតិទិននៃកិច្ចប្រជុំសាមញ្ញប្រចាំខែរបស់ក្រុមប្រឹក្សាខេត្តកែប នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រុមប្រឹក្សាខេត្តបានបើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា គណៈអភិបាល និងតំណាងមន្ទីរជុំវិញខេត្ត មន្ត្រីរាជការជាច្រើនរូបទៀត។

 

របៀបវារៈសំខាន់នៃកិច្ចប្រជុំរួមមាន៖

១.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤

២. របាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗដែលបានអនុវត្តដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៥ រហូតដល់កិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត

៣. ពិនិត្យ និង អនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៤ របស់រដ្ឋបាលខេត្ត

៤. ពិនិត្យ និង អនុម័តលើសេចក្ដីព្រាងគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត

៥. បញ្ហាផ្សេងៗ

 

ឯកឧត្ដម កែន សត្ថា អភិបាលខេត្តនៃគណៈអភិបាលខេត្តបានរាយការណ៍ជូនអង្គប្រជុំនូវវឌ្ឍនភាពមួយចំនួនដែលគណៈអភិបាលខេត្ត អនុវត្តកន្លងមក និងផែនការត្រៀមអនុវត្តបន្តទៀត។ ការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គមក្នុងខេត្ត ត្រូវបានអនុវត្ត និងរាយការណ៍ជូនក្រសួងមហាផ្ទៃជាប្រចាំ។ ចំពោះទីតាំងដាក់សំរាមក្នុងខេត្ត អ្នកទទួលការបានប្រមូលសំរាមនិងយកទៅដាក់លើទីតាំងដែលរដ្ឋបាលខេត្តបានកំណត់។ ថ្មីៗនេះខេត្ត បានកែសម្រួលរំកិលរូបសំណាកសេះស បង្វិលមុខសេះ តម្រង់មកទិសត្បូងវិញស្របតាមប្រវត្តិមានពីមុនមក។

 

ចំពោះការរៀបចំទិវាកែប សំអាតកែប ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍ថាបានកំណត់ធ្វើនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៤ រួមជាមួយកម្មវិធីបង្ហោះខ្លែងប្រពៃណីខ្មែរ និងមានការអញ្ជើញចូលរួមពីបវរកញ្ញាប្រទេសជប៉ុន ចូលរួមក្នុងយុទ្ធនាការ កែប សំអាតកែប ដែលនេះជាសារអប់រំមួយយ៉ាងសំខាន់លើបញ្ហាថែរក្សាអនាម័យ និងបង្កើនអោយមានបរិស្ថានល្អទាំងក្នុងទឹក លើគោកនិងតាមបណ្ដោយឆ្នេរសមុទ្រកែប៕ អានអត្ថបទបន្ថែម…

 

អត្ថបទដកស្រងចេញពីគេហទំព័រខេត្តកែប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់