កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៣ អាណត្តិ​ទី​២ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កែប

កែប ២៨ សីហា ២០១៤៖ ក្រុមប្រឹក្សាខេត្តកែបអាណត្តិទី២ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ ក្រោមអធិបតីភាព ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដមកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត។ 

កែប ២៨ សីហា ២០១៤៖ ក្រុមប្រឹក្សាខេត្តកែបអាណត្តិទី២ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣

ក្រោមអធិបតីភាព ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដមកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត។ 

 

កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖

១. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ កាលពីថ្ងៃទី១៧ ខែកក្កដា

ឆ្នាំ២០១៤ និងសេចក្ដីព្រាងកំណត់ហេតុ កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ (កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤)

២. របាយការណ៍ស្ដីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំវិសាមញ្ញលើកទី២ រហូតដល់កិច្ច

ប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត

៣. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែ កក្កដា ឆ្នាំ២០១៤ របស់រដ្ឋបាលខេត្តកែប

៤. ពិនិត្យ និងអនុម័តលើគម្រោងផែនការថវិកាចំណូល ចំណាយសម្រាប់ឆ្នាំ២០១៤ របស់សាលាខេត្ត និងគម្រោងស្នើសុំថវិកាបន្ថែម

លើការងារអភិវឌ្ឍន៍ខេត្តឆ្នាំ២០១៤

៥. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការសម្របសម្រួល

បច្ចេកទេសក្រុមប្រឹក្សាខេត្ត

៦. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិក គណៈកម្មាធិការពិគ្រោះយោបល់

កិច្ចការស្ត្រី និងកុមារក្រុមប្រឹក្សាខេត្តអាណត្តិទី២

៧. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិក គណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្តអាណត្តិទី២

៨. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបែងចែកភារកិច្ចជូនដល់សមាជិកក្រុមប្រឹក្សាខេត្តទទួលជ្រាប ប្រាស្រ័យទាក់ទង

និងសហការជាមួយក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីជួបជាមួយប្រជាពលរដ្ឋ

៩. បញ្ហាផ្សេងៗ

 

ក្នុងកិច្ចប្រជុំសាមញ្ញនេះ ឯកឧត្ដម កែន សត្ថា អភិបាលខេត្ត បានបន្ថែមលើពង្រាងរបាយការណ៍ ព្រមទាំងបញ្ជាក់នូវវិធាន និងយន្តការមួយចំនួន

ដល់គ្រប់មន្ទីរ អង្គភាព ជុំវិញខេត្តអនុវត្តន៍ ក្នុងនោះមាន៖  ការផ្លាស់ប្ដូរជាបណ្ដើរៗនូវឥរិយាបថ និងផ្នត់គំនិតថ្មីរបស់មន្ត្រីរាជការ ក្នុង

ដំណាក់កាលថ្មីរបត់ថ្មីនេះ ដោយមន្ត្រីរាជការនៅគ្រប់ស្ថាប័ន អង្គភាពនៅថ្នាក់ក្រោមជាតិ ត្រូវពង្រឹងសមត្ថភាព និង កែលំអអ្វីដែលអសកម្ម

ប្រែក្លាយជាវិជ្ជមាន សំដៅធ្វើអោយមានប្រសិទ្ធភាពខ្ពស់ តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ អាណត្តិទី៥

របស់រាជរដ្ឋាភិបាលកម្ពុជា។

 

ឯកឧត្ដមអភិបាលខេត្តបានបន្ថែមថា ចំពោះកិច្ចការជំរុញ ដែលអង្គភាពមន្ទីរទទួលខុសត្រូវដោយផ្ទាល់នីមួយៗ ត្រូវអនុវត្តអោយសម្រេចតាម

ផែនការសកម្មភាព និងធ្វើរបាយការណ៍ផ្ញើឪ្យទាន់ពេលវេលាជូនសាលាខេត្ត។ 

 

មានមតិបិទកិច្ចប្រជុំ ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការលើកសរសើរដល់ គណៈអភិបាលខេត្ត ដែលជំរុញអោយគ្រប់

ចលនាការងារអភិវឌ្ឍន៍ខេត្ត មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃគូរកត់សំគាល់ខ្ពស់។ មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ត្រូវបានចូលរួម

ស្ដាប់នូវរបាយការណ៍លើកឡើង ដោយគណៈអភិបាលខេត្ត ដើម្បីធ្វើការបំពេញបន្ថែមអ្វីដែលខ្វះខាតនិងត្រូវកែសម្រួលអោយបានល្អ

ប្រសើរឡើង៕

អត្ថបទដកស្រង់ចេញពីគេហទំព័រខេត្តកែប៖ http://www.kep.cambodia.gov.kh/index.php/en/news/60-2014-08-28-08-06-10

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់