ក្រុ​ម​ប្រឹ​ក្សា​ខេ​ត្ត​កណ្ដាល​អាណត្តិ​ទី​២ បើ​ក​ស​ម័​យ​ប្រ​ជុំ​សាមញ្ញ​លើក​ទី​១

កណ្ដាល ១១ មិថុនា ២០១៤៖ បន្ទាប់ពីប្រកាសចូលកាន់តំណែងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី២ បានបើកសម័យប្រជុំសាមញ្ញលើកទី១ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខេត្តកណ្តាល។

កណ្ដាល ១១ មិថុនា ២០១៤៖ បន្ទាប់ពីប្រកាសចូលកាន់តំណែងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី២

បានបើកសម័យប្រជុំសាមញ្ញលើកទី១ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខេត្តកណ្តាល។

 

សម័យប្រជុំលើកទី១ក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តបាន ដំណើរការក្រោមអធិបតីភាព ឯកឧត្តមម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល

អាណត្តិទី២ ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងដោយមានការចូលរួមពីសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត

កណ្តាល អាណត្តិទី២ ទាំង២១រូប ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តកណ្តាល អស់លោកជាប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត។

 

កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុករួមមាន៖ 

១. ផ្សព្វផ្សាយសេចក្តីណែនាំលេខ០១៥ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា

២. រៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេល ១២ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២

 

តាមរយៈរបាយការណ៍ អំពីលទ្ធផលការងារនៃរដ្ឋបាលនៅក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាផុតអាណត្តិ ហើយដែលត្រូវអនុវត្តបន្តរួមមាន៖

១. បង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យស្របតាមសេចក្តីត្រូវការ ប្រកបដោយអភិបាលកិច្ចល្អដោយធ្វើការកែប្រែឥរិយាបទ

និងរបៀបរបបការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

២. ពង្រឹងការបំពេញយន្តការគាំទ្រ ពីថ្នាក់ខេត្ត ទៅថ្នាក់ក្រុង-ស្រុក និងឃុំ សង្កាត់ លើការងារគ្រប់គ្រងហិរញ្ញវត្ថុដើម្បីពង្រឹងស្វ័យភាព និងព្យាយាម

គៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន

៣. បន្តការអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងស្វ័យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រភេទនីមួយៗ ដើម្បីត្រៀមទទួលការផ្ទេរមុខងារថ្មី និង

បង្កើនការបំពេញមុខងារ តួនាទី ឲ្យមានប្រសិទ្ធភាព

៤. ពង្រឹងក្រុមអភិវឌ្ឍន៍សមត្ថភាពខេត្ត ដោយពិនិត្យឡើងវិញនូវសមាសភាព និងបង្កើនឲ្យមានផែនការបំពាក់បំប៉នសមត្ថភាពជាក់លាក់ ព្រមទាំងមាន

ការគាំទ្រពីថ្នាក់ដឹកខេត្ត។ ថែរក្សា សុវត្ថិភាព សន្តិសុខសង្គម ឲ្យបានល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាព។ ទាក់ទាញវិនិយោគគិន ទាំងក្នុង និង

ក្រៅប្រទេស ដើម្បីពង្រីកវិស័យសេដ្ឋកិច្ច។ ពង្រីកការគ្រប់គ្រង និងប្រព័ន្ធតាមដានត្រួតពិនិត្យវាយតម្លៃ  របស់រដ្ឋបាលខេត្ត។ 

៥. ពង្រីកការចូលរួមរបស់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ដោយផ្តោតយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានតាមរយៈពង្រឹង ពង្រីក វិស័យ

កសិកម្ម សិប្បកម្ម ឧស្សាហកម្ម ទេសចរណ៍៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់