គម្រោង អភិវឌ្ឍន៍មូលដ្ឋាន ចំនួន៨១ បានទទួលការគាំទ្រ សំរាប់ឆ្នាំ២០១៥ នៅស្រុកកៀនស្វាយ

កណ្តាល ១៦ ធ្នូ ២០១៤៖ លទ្ឋផល នៅក្នុងសិក្ខាសាលា សមាហរណកម្ម ផែនការ ថ្នាក់ស្រុក ចាប់ពីឆ្នាំ២០០៣ ដល់២០១៤ ចំនួនគំរោង ដែលបានស្នើឡើង និងគម្រោង ទទួលការគាំទ្រ មានការកើនឡើង ជាបន្តបន្ទាប់។ នេះជាការលើកឡើង របស់លោក ហៀង ធៀប អភិបាលស្រុក កៀនស្វាយ ខេត្តកណ្តាល ក្នុងសមាហរណកម្ម ផែនការឃុំ នៅថ្នាក់ស្រុក ដែលបានដំណើរការ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០៤ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលរង ខេត្តកណ្តាល។

កណ្តាល ១៦ ធ្នូ ២០១៤៖ លទ្ឋផល នៅក្នុងសិក្ខាសាលា សមាហរណកម្ម ផែនការ ថ្នាក់ស្រុក ចាប់ពីឆ្នាំ២០០៣ ដល់២០១៤ ចំនួនគំរោង ដែលបានស្នើឡើង និងគម្រោង ទទួលការគាំទ្រ មានការកើនឡើង ជាបន្តបន្ទាប់។ នេះជាការលើកឡើង របស់លោក ហៀង ធៀប អភិបាលស្រុក កៀនស្វាយ ខេត្តកណ្តាល ក្នុងសមាហរណកម្ម ផែនការឃុំ នៅថ្នាក់ស្រុក ដែលបានដំណើរការ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០៤ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលរង ខេត្តកណ្តាល។

គម្រោងដែលបានស្នើឡើងសំរាប់អនុវត្តក្នុងឆ្នាំ២០១៥ មាន១៨១គំរោង ចែកចេញជា៨វិស័យ រួមមានវិស័យកសិកម្ម៣៥ វិស័យអាជីវកម្ម៩ វិស័យសុខភាព៤៥ វិស័យរងគ្រោះ២ វិស័យបរិស្ថាន១៩ វិស័យរដ្ឋបាល និងសន្តិសុខ៥៣ និងវិស័យយេនឌ័រ១៣គំរោង។បន្ទាប់ពីសុន្ទរកថាបើក របស់ឯឧត្តម ជាវ តាយ រួចមក ឃុំទាំង៨របស់ស្រុក បានឡើងបង្ហាញគំរោងជាអាទិភាពរបស់ឃុំ ដើម្បីសុំអោយមានការគាំទ្រ សំរាប់អភិវឌ្ឍន៏មូលដ្ឋាន នៅក្នុងឆ្នាំ២០១៥ខាងមុខនេះ ពីមន្ទីរជំនាញ និងក្រុមហ៊ុនពីសប្បបុរសជន និងពីរាជរដ្ឋាភិបាល។ ឆ្លងតាមការពិនិត្យ និងពិភាក្សាលើគំរោងរបស់ឃុំដែលបាន បង្ហាញ ដោយប្រធានក្រុមប្រឹក្សាឃុំ គំរោងដែលទទួលបានពីការគាំទ្រ សំរាប់ឆ្នាំ២០១៥ ក្នុងស្រុកកៀនស្វាយ មានតែ៨១គំរោងស្មើនិង៤៤,៧% ក្នុងនោះ៥៧ស្ថិតក្នុងគំរោង និង២៤គំរោងទៀតស្ថិតនៅក្រៅគំរោង។

ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា សិក្ខាសាលារបស់យើង នៅពេលនេះ គឺរួមចំណែកគាំទ្រ អោយកាន់តែ មានប្រសិទ្ឋភាពថែមទៀត ក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និង កម្មវិធីវិនិយោគរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយឃុំទាំង៨របស់ស្រុកកៀនស្វាយ និងអាចអនុវត្តគំរោងរបស់ខ្លួន តាមលទ្ឋភាព និងធនធានស្ថាប័ន មន្ទីរអង្គភាព សង្គមស៊ីវិល និងសប្បុរសជន ដើម្បីគាំទ្រគំរោងនៅតាមបណ្តាឃុំទាំងនេះ។

កន្លងមក ការកសាងហេដ្ឋារចនាសម្ព័ន និងសមិទ្ធផលនានាក្នុងឃុំសុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ នៅតាមសហគមន៏ ហើយដែលសេចក្តីត្រូវការទាំងនេះបានឆ្លុះបញ្ចាំងនូវបញ្ហា ឫតំរូវការជាក់ស្តែង ដែលកើតមានតាមមូលដ្ឋាន។ ដូច្នេះសូមលោក លោកស្រីទាំងអស់យកចិត្តទុកដាក់ថែមទៀត ក្នុងការចូលរួមគាំទ្រទាំងស្មារតី ទាំងសម្ភារ ដើម្បីដោះស្រាយរាល់បញ្ហាទាំងនោះប្រកបដោយជោគជ័យ។

ឯកឧត្តមបានបន្តទៀតថាសិក្ខាសាលា នៅពេលនេះ គឺជាចំណុចជួបគ្នានៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណងផ្តល់ឱកាសអោយមានការផ្សារភ្ជាប់ កាន់តែរលូនរវាងដំណើរការកសាងផែនការរបស់ឃុំ ជាមួយផែនការរបស់មន្ទីរជំនាញ អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយនៃដៃគូអភិវឌ្ឍន៍នានា ព្រមទាំងសប្បុរសជនទាំងអស់។ ដូច្នេះគ្រប់មន្ទីរអង្គភាព ត្រូវពិនិត្យយន្តការក្នុងការធ្វើផែនការ និងការអនុវត្តគំរោងអោយមានភាពរលូន ដោយសហការគ្នាដើម្បីជួយពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាឃុំ។ ពិនិត្យមើលប្រភពថវិកា របស់មន្ទីរ អង្គភាព ដើម្បីធ្វើការគាំទ្រគំរោងរបស់ឃុំ ដែលជាតំរូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ហើយចាំបាច់ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសរបស់គំរោងនីមួយៗ។

នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរ អង្គភាព អង្គការមិនមែនរដ្ឋាភិបាល ដែលចុះកិច្ចសន្យា ជួយគាំទ្រត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះបញ្ចូលទៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០១៥ របស់ខ្លួន និងខិតខំអនុវត្តអោយមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ រាល់គំរោង ដែលបានអនុវត្តត្រូវផ្តល់ព័ត៌មាន និងទាក់ទងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាឃុំ។ ចំពោះគំរោងដែលគ្រប់ឃុំបានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះមិនទទួលបានការគាំទ្រទេនោះ គឺត្រូវបន្តពិភាក្សាការធានា ឫសំរបសំរួលគ្នាសំរាប់ទទួលបានការគាំទ្រ នៅពេលបន្ទាប់ពីសិក្ខាសាលាត្រូវបានបញ្ចប់៕

 

ដោយៈ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់