អភិបាលខេត្តកណ្តាល ក្រើនមន្ត្រីក្រោមឱវាទ​ទាំង​នៅ​ថ្នាក់​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មិនត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ពាក់​ព​ន្ធ័​ទៅនឹង​បញ្ហាដីធ្លី ដែល​កំពុង​មានទំនាស់ រឺ​កំពុងមាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋឡើយ

កណ្តាល ១៦ កុម្ភៈ ២០៥៖ ឯកឧត្តមបណ្ឌឹត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានព្រមានដល់មន្ត្រីក្រោមឱវាទទាំងនៅថ្នាក់ខេត្ត ក្រុង ស្រុក សង្កាត់ ឃុំ មិនត្រូវធ្វើឲ្យខ្លួនពាក់ពន្ធ័ទៅនឹងបញ្ហាដីធ្លី ដែលកំពុងមានទំនាស់ រឺកំពុងមានពាក្យបណ្តឹងពីប្រជាពលរដ្ឋឡើយ។…

កណ្តាល ១៦ កុម្ភៈ ២០៥៖ ឯកឧត្តមបណ្ឌឹត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានព្រមានដល់មន្ត្រីក្រោមឱវាទទាំងនៅថ្នាក់ខេត្ត ក្រុង ស្រុក សង្កាត់ ឃុំ មិនត្រូវធ្វើឲ្យខ្លួនពាក់ពន្ធ័ទៅនឹងបញ្ហាដីធ្លី ដែលកំពុងមានទំនាស់ រឺកំពុងមានពាក្យបណ្តឹងពីប្រជាពលរដ្ឋឡើយ។ បើមានក្នុងករណីណាមួយនោះ ត្រូវដកខ្លួនចេញជាបន្ទាន់ហើយ ឯកឧត្តម នឹងធ្វើការដោះស្រាយជាជំហានៗ ដើម្បីរក្សាសិទ្ធ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាម្ចាស់ដីដែលស្របច្បាប់។ ឯកឧត្តមបានធ្វើការព្រមានយ៉ាងដូច្នេះ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងលើកទិសដៅឆ្នាំ២០១៥ នៅសាលាខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ។

 លោក លឹម គឹមនី នាយកទីចាត់ការអន្តរវិស័យបានអោយដឹងថា ខេត្តបានទទួលពាក្យបណ្ដឹងគ្រប់បញ្ហាពីប្រជាពលរដ្ឋជាង ៧០០ករណី តែមិនបានដឹងថាពាក្យបណ្ដឹងបញ្ហាដីធ្លីមានប៉ុន្មានករណីនោះទេ។

 នៅក្នុងរបាយការណ៍លទ្ធផលសំខាន់ៗរដ្ឋបាលសម្រេចបាននាឆ្នាំ២០១៤ និងបញ្ហាប្រឈមចម្បងៗ និងទិសដៅសំខាន់ៗដែលអានដោយ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាលបានអោយដឹងពីបញ្ហាប្រឈមដែលរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បានជួបប្រទះក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ក្នុងនោះមានសមត្ថភាពគ្រប់គ្រងថវិកាថ្នាក់ក្រុង ស្រុក មានកម្រិតចាំបាច់ត្រូវមានការបំពាក់បំប៉នជាប្រចាំ មន្ត្រីមួយចំនួនហាក់ដូចជាមិនសូវមានឆន្ទៈទទួលយកការអភិវឌ្ឍសមត្ថភាព ការគាំទ្រគម្រោងរបស់មន្ទីរមួយចំនួន ថវិកាមូលនិធិឃុំ សង្កាត់ មិនទាន់ឆ្លើយតបគ្រប់គ្រាន់ តាមតម្រូវការខ្វះអាគាររដ្ឋបាលសាលាឃុំ ប៉ុស្តិ៍រដ្ឋបាលនគរបាល ភាពមិនច្បាស់លាស់ក្នុងការគ្រប់គ្រងឃុំរំដួល (ឃុំរការខ្ពស់ ស្រុកស្អាង) និងមត្តេយ្យសិក្សាសហគមន៍មួយចំនួនតូចមិនដំណើរការ ការជីកដី ជីកខ្សាច់បក ដែលមានលក្ខណៈទ្រង់ទ្រាយតូចនៅមានភាពអនាធិបតេយ្យ។ បញ្ហាប្រឈមទាំងនេះត្រូវធានាបាននូវចិរភាពនៃការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន។

មានមតិណែនាំក្នុងពីធីបិទសន្និបាត ឯកឧត្តម ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសង្កាត់លើការយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព  ដោយបំផុស និងអប់រំឲ្យប្រជាពលរដ្ឋរួមសហការជាមួយ កងកម្លាំងក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពរបស់ខ្លួន។

ត្រូវយកបញ្ហាប្រឈមដែលមានរួមគ្នាដោះស្រាយដើម្បីសម្រេចឲ្យបានក្នុងឆ្នាំ២០១៥ សំដៅឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់ប្រជាជន យុវជន ពិសេសលើជីវភាពរស់នៅ និងផ្តល់សេវាសុខាភិបាល ដែលគាត់អាចទទួលបាន។

ជាមួយនេះដែរ ខេត្តត្រូវយកចិត្តទុកដាក់លើបញ្ហាតម្លៃអគ្គិសនីដើម្បីប្រជាជនប្រើប្រាស់ទាំងអស់គ្នាក្នុងតម្លៃមួយដែលគាត់អាចទទួលយកបាន។ ឯកឧត្តម បានស្រាយបំភ្លឺជូនដល់អង្គសន្និបាតនូវសំណូមពរ និងបញ្ហាប្រឈម ដែលខេត្តបានលើកមួយចំនួន និងមួយចំនួនទៀតឯកឧត្តម បានស្នើសុំឲ្យ ឯកឧត្តម ម៉ៅ ភិរុណ លើកឡើងដោយផ្ទាល់ក្នុងសន្និបាតនៅក្រសួងមហាផ្ទៃ នាពេលខាងមុខនេះ៕

ដកស្រង់ចេញពីគេហទំព័រខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់