ឯកឧត្ដម​ ម៉ៅ ភិរុណ ជំរុញ​មន្ត្រី​ មន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត​កៀរគរ​ធនធាន​ដើម្បី​ជួយ​រដ្ឋបាល​ខេត្ត​កណ្ដាល​​​

កណ្តាល ៩ ធ្នូ ២០១៥៖ ការកៀរគរប្រភពថវិកាពីអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានាដោយការបន្ស៊ីផែនការសកម្មភាពជាមួយរដ្ឋបាលខេត្ត គឺមានសារៈសំខាន់ក្នុងការគាំទ្រកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខេត្ត…

កណ្តាល ៩ ធ្នូ ២០១៥៖ ការកៀរគរប្រភពថវិកាពីអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានាដោយការបន្ស៊ីផែនការសកម្មភាពជាមួយរដ្ឋបាលខេត្ត គឺមានសារៈសំខាន់ក្នុងការគាំទ្រកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខេត្ត។

 

នេះជាការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក្នុងវេទិកាពិគ្រោះយោបល់របស់លើកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខេត្តកណ្ដាលកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។

 

ឯកឧត្តម ម៉ៅ ភិរុណ  ក៏បានបញ្ជាក់ថាគម្រោងកម្មវិធីវិនិយោគ ឃុំ សង្កាត់ ទាំង ១២៧ មានគម្រោងអាទិភាពសរុប ចំនួន ៣៩២៦ ដែលមានតម្រូវការថវិកាចំនួន ៥៦.២៩០លានរៀល ស្មើ១៤២.៣២២.៦៤០ដុល្លា។ ក្រៅពីនេះមានសកម្មភាពមួយចំនួនដែលមិនទាន់មានការគាំទ្រមានចំនួន ២៤៤គម្រោង ដែលមានតម្រូវការថវិកាចំនួន ៨២៩.៥២៨លានរៀល ស្មើ ២០៧.៣៨២.០០០ដុល្លា និងគម្រោងរបស់ស្រុកដែលមិនទាន់មានថវិកាគាំទ្រគម្រោងចំនួន ៧០១ ថវិកាសរុបចំនួន ៨៩,៣២៥លានរៀលស្មើ ២.៣៣១.២៥០ដុល្លា ។

 

ឯកឧត្តម ក៏បានស្នើដល់លោក លោកស្រី តំណាងអង្គការសង្គមស៊ីវិលជុំវិញខេត្តត្រូវពិនិត្យមើលរាល់គម្រោងវិនិយោគដែលក្រុង ស្រុក និងឃុំ សង្កាត់បានលើកឡើង ហើយស្នើជួយគាំទ្រដល់គម្រោងដែលពាក់ព័ន្ធវិស័យរបស់ខ្លួន ហើយក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តឲ្យខិតខំប្រឹងប្រែងដើម្បីទទួលជោគជ័យតាមការគ្រោងទុកស្របតាមនីតិវិធី ដែលថ្នាក់ជាតិបានកំណត់និងឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងជួយពន្លឿនកិច្ចអភិវឌ្ឍន៏ខេត្តឲ្យស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ៕

ដកស្រង់ចេញពីគេហទំព័រខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់