ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ជំរុញការងារ​​ជំនាញរបស់​មន្រ្តីបង្គោល​

កណ្ដាល ១៧ កុម្ភៈ ២០១៥៖ មន្ត្រីបង្គោលតាមបណ្ដាមន្ទីរត្រូវតែជំរុញការងារជំនាញរបស់ខ្លួនឲ្យសម្រេចតាមផែនការអភិវឌ្ឍន៏រយៈពេល៥ឆ្នាំ (២០១៥-២០១៩) ដែលបានអនុម័តជាផ្លូវការក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៩ អាណត្តិទី ២ ។…

កណ្ដាល ១៧ កុម្ភៈ ២០១៥៖ មន្ត្រីបង្គោលតាមបណ្ដាមន្ទីរត្រូវតែជំរុញការងារជំនាញរបស់ខ្លួនឲ្យសម្រេចតាមផែនការអភិវឌ្ឍន៏រយៈពេល៥ឆ្នាំ (២០១៥-២០១៩) ដែលបានអនុម័តជាផ្លូវការក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី៩ អាណត្តិទី ២ ។ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានផ្តល់អនុសាសន៏ដូច្នេះដល់មន្រ្តីទាំងអស់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី ៩ អាណត្តិទី ២ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ។ 

 

ឯកឧត្តម បានបន្តទៀតថា សៀវភៅផែនការ៥ឆ្នាំ ទាមទារអោយមន្ទីរត្រួតពិនិត្យ និងអនុម័តតាមដំណាក់កាលនៃឆ្នាំនិមួយៗដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព និងអាចឆ្លើយតបតាមបញ្ហា សំណូមពរដែលបានស្នើឡើង ។

 

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានជំរុញឲ្យបណ្តាមន្ទីរ និងសមាជិកក្រុមប្រឹក្សាខេត្តដែលទទួលការងារតាមបណ្តាស្រុក ត្រូវសហការគ្នាពិនិត្យលើសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់រដ្ឋបាលខេត្តកណ្តាល ឆ្នាំ២០១៤ ហើយរបាយការណ៏នេះក៏ត្រូវបានអនុម័តរួចហើយដែរ។ 

ដូច្នេះអ្នកមានភារកិច្ចត្រូវពិនិត្យបញ្ហា និងត្រៀមធ្វើការឆ្លើយបំភ្លឺជូនប្រជាពលរដ្ឋវិញនៅត្រីមាសទី ៤ឆ្នាំ ២០១៥ ដែលក្រុមប្រឹក្សាខេត្ត និងចូលរួមក្នុងវេទិកាផ្សព្វផ្សាយនេះចៀសវាងរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅតែជាបញ្ហាដដែលៗនាឲ្យពួកគាត់អស់ជំនឿលើសមត្ថភាពនៃការដឹកនាំរបស់អាជ្ញាធរខេត្ត ស្រុក ពិសេសរាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំនេះដែរ  ឯកឧត្តម នួន ផា ក៏បានសំណូមពរដល់មន្ត្រីទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ជាធរមានដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ មានគុណភាព និងមានភាពរាក់ទាក់ សំខាន់ត្រូវនៅឲ្យឆ្ងាយពីបញ្ហាអសកម្មដែលពាក់ព័ន្ធនិងច្បាប់ និងបញ្ហាពុករលួយ ៕

អត្ថបទដោយ៖ សុខ សៅវរៈ

រូបថតដោយ៖ វិចិត្រ

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់