ខេត្តកណ្តាលពិគ្រោះយោបល់ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និង លើកកំពស់អនាម័យជនបទ

កណ្តាល ២២ ឧសភា ២០១៥៖ សិក្ខាសិលាស្ដីពីស្ថានភាពទឹកស្អាត និងអនាម័យជនបទខេត្តកណ្ដាលឆ្នាំ២១០៤ ដែលមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ត្រូវបានធ្វើឡើងនៅសាលាខេត្តកណ្ដាលដើម្បីបង្ហាញពីស្ថានភាពទឹក និង អនាម័យខេត្ត និងសកម្មភាពបច្ចុប្បន្ន…

កណ្តាល ២២ ឧសភា ២០១៥៖ សិក្ខាសិលាស្ដីពីស្ថានភាពទឹកស្អាត និងអនាម័យជនបទខេត្តកណ្ដាលឆ្នាំ២១០៤ ដែលមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ត្រូវបានធ្វើឡើងនៅសាលាខេត្តកណ្ដាលដើម្បីបង្ហាញពីស្ថានភាពទឹក និង អនាម័យខេត្ត និងសកម្មភាពបច្ចុប្បន្ន។

 

នៅក្នុងសិក្ខាសាលានេះដែរ ក៏ មានបង្ហាញអំពីក្របខ័ណ្ឌពង្រាងតារាងម៉ាទ្រិចខេត្ត សកម្មភាពខេត្ត បទបង្ហាញពង្រាងពីក្របខ័ណ្ឌការងារនៃការត្រួតពិនិត្យ បទបង្ហាញការប៉ាន់ប្រមាណតម្លៃតាមសកម្មភាព សូចនាករ និង ទំនាក់ទំនងពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ និងបានបែងចែកក្រុមពិភាក្សាផងដែរ។

 

ឯកឧត្តម ជាវ តាយ អភិបាលរងខេត្តកណ្តាល បានលើកឡើងថា យោងតាមរបាយការណ៍លទ្ធផលអង្កេតរបស់អង្គការសុខភាពពិភពលោក បានអោយដឹងថាបើទោះជាទិន្ន័យ ទឹកស្អាតមានកំណើនលើស៥០% ក៏ពិតមែន តែទឹកសុវត្ថិភាពចុងក្រោយ ដែលប្រជាពលរដ្ឋបានហូបចូលក្នុងមាត់គឺមានតែ២៣%ប៉ុណ្ណោះ។

 

ឯកឧត្តមបានបន្តទៀតថា ប្រជាពលរដ្ឋនៅតែប្រើប្រាស់ទឹកគ្មានសុវត្ថិភាពហើយពួកគាត់អាចប្រឈមបញ្ហាជំងឺផ្សេងៗដែលឆ្លងតាមរយៈការហូបទឹកមិនស្អាត។ ស្រុកដែលមានអត្រាប្រើប្រាស់ទឹកស្អាតទាបក្នុងខេត្តកណ្តាលមានដូចជាស្រុកល្វាឯម ស្រុកលើកដែក និងស្រុកកោះធំ រឺឯស្រុកដែលមានអត្រាប្រើប្រាស់ទឹកស្អាតខ្ពស់មាន ក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង។

 

ដោយឡែកនៅផ្នែកអនាម័យ ទោះបីទិន្នន័យមានលើសពី៥០%ក៏ពិតមែន ប៉ុន្តែបើគិតជាគ្រួសារកឺមានប្រមាណ១០៣,០៦៩គ្រួសារ ប្រជាជនសរុបប្រមាណ៤៩០,៦០៨នាក់ ស្មើនិង៤១,២% ដែលនៅមិនទាន់មានបង្គន់ប្រើប្រាស់ ហើយពួកកាត់កំពុងតែបន្ទោរបង់ពាសវាលពាសកាលនៅឡើយ ហើយស្រុកដែលមានស្ថានភាពអនាម័យទាប មានដូចជាស្រុកល្វាឯម ពញាឮ កោះធំ រឺឯស្រុកដែលមានស្ថានភាពខ្ពស់មាន ក្រុងតាខ្មៅ ស្រុកកៀនស្វាយ អង្គស្នួល និងស្រុកកណ្តាលស្ទឹង។ 

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់