អភិបាល​រង​ខេត្ត​កណ្តាល ជំរុញ​ឲ្យ​លោក​គ្រូ​ពង្រឹង​គុណភាព​អប់រំ​

កណ្ដាល ៩ កុម្ភៈ ២០១៥៖ វិស័យអប់រំ គឺជាវិស័យមួយដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញលើការងារពង្រឹងគុណភាពសំដៅធ្វើឲ្យប្រទេសជាតិមានធនធានមនុស្សប្រកបដោយចំណេះដឹងពិតប្រាកដ និងទូលំទូលាយ។…

កណ្ដាល ៩ កុម្ភៈ ២០១៥៖ វិស័យអប់រំ គឺជាវិស័យមួយដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញលើការងារពង្រឹងគុណភាពសំដៅធ្វើឲ្យប្រទេសជាតិមានធនធានមនុស្សប្រកបដោយចំណេះដឹងពិតប្រាកដ និងទូលំទូលាយ។

 

ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល ក្នុងកិច្ចប្រជុំបច្ចេកទេសតាមកម្រងសាលារៀននៅវិទ្យាល័យ ហ៊ុន សែន ធម្មស្រះស្ថិតក្នុងឃុំភ្នំបាត និងវិទ្យាល័យទេព្យប្រណមស្ថិតក្នុងឃុំវិហារលួង ស្រុកពញ្ញា­ឮ បានបញ្ជាក់ថាលោកគ្រូអ្នកគ្រួ ដែលជាអ្នកបណ្ដុះបណ្ដាលពុទ្ធិដល់ក្មួយៗជាយុវវ័យ ជំនាន់ក្រោយក៏ត្រូវពង្រឹងតួនាទីរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹង។

 

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលមានលោកគ្រួ អ្នកគ្រួចូលរួមចំនួន ៣៦០នាក់ ឯកឧត្តម គីម រិទ្ធីក៏បានផ្តល់អនុសាសន៍មួយចំនួនដល់លោកគ្រូ អ្នកគ្រូក្រៅពីការបង្រៀននៅក្នុងសាលារៀន ត្រូវយកចិត្តទុកដាក់ទំនាក់ទំនងមាតាបីតាសិស្ស រឺអាណាព្យាបាលឲ្យបានល្អផងដែរ ដែលអាចធ្វើឲ្យយើងក្តាប់បាននូវព័ត៌មានលំអិតពីស្ថានភាពសិស្សនៅតាមគេហដ្ឋាន រឺក្នុងសហគមន៍ដែលពួកគេរស់នៅ ដើម្បីងាយស្រួលមានវិធានការណែនាំ និងបង្រៀន។ 

 

លោកគ្រូអ្នកគ្រូពិតជាបានបំពេញតួនាទីរបស់ខ្លួនក្នុងការកសាងធនធានមនុស្សដែលមានចំណេះដឹង សមត្ថភាព និងសីលធម៌ល្អសំរាប់ប្រទេសជាតិ។ លោក អ៊ុង តុលា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល ដែលបានរួមដំណើរ ឯកឧត្តម គីម រិទី្ធ អភិបាលរងខេត្តកណ្តាលបានឲ្យដឹងថាមន្ទីរអប់រំខេត្តកណ្តាលបានយកចិត្តទុកដាក់ និងលើកកំពស់គុណភាពអប់រំលោកគ្រូអ្នកគ្រូ និងសិស្សដោយអនុវត្តតាមគោលការណ៍ទាំង៥ របស់ក្រសួងគឺពង្រឹងគុណភាពគ្រូ សិស្ស កម្មវិធីសិក្សា មធ្យោបាយ និងសង្គម ។ ក្នុងមួយខែមន្ទីរត្រូវចុះ និងចូលរួមប្រជុំ៤ដង រៀងរាល់សប្តាហ៍នៅថ្ងៃព្រហស្បតិ៍ ហើយកន្លងមកមន្ទីរបានដំណើរការប្រជុំបច្ចេកទេសតាមកំរងសាលារៀន មានលោកគ្រូអ្នកគ្រូ ចំនួន២៨០០នាក់ លើ ៨៧០៩នាក់ទូទាំងខេត្ត៕ 

ដកស្រង់ចេញពីគេហទំព័រខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់