ស្រប​ពេល​ដែល​មាន​ការ​រីកចម្រើន​ សមាគម​ក្រុមប្រឹក្សា ឃុំ សង្កាត់ ខេត្ត​កណ្តាល​កំពុង​ជួប​​បញ្ហា​ប្រឈម​មួយ​ចំនួន​

កណ្ដាល ៣០ មករា ២០១៥៖ ប្រាក់បៀវត្សមិនទាន់សមរម្យ សមត្ថភាពរបស់លេខាធិការដ្ឋានសមាគមនៅមានកម្រិត និងកង្វះសម្ភារៈការិយាល័យប្រើប្រាស់ ជាបញ្ហាប្រឈមដែលធ្វើអោយមានការលំបាកក្នុងការបំពេញការងាររបស់សមាគមក្រុមប្រឹក្សា ឃុំ សង្កាត់ខេត្តកណ្តាល។…

កណ្ដាល ៣០ មករា ២០១៥៖ ប្រាក់បៀវត្សមិនទាន់សមរម្យ សមត្ថភាពរបស់លេខាធិការដ្ឋានសមាគមនៅមានកម្រិត និងកង្វះសម្ភារៈការិយាល័យប្រើប្រាស់ ជាបញ្ហាប្រឈមដែលធ្វើអោយមានការលំបាកក្នុងការបំពេញការងាររបស់សមាគមក្រុមប្រឹក្សា ឃុំ សង្កាត់ខេត្តកណ្តាល។ នេះបើតាមការថ្លែងរបស់លោក គង់ ឆេង ប្រធានសមាគមប្រធានក្រុមប្រឹក្សា ឃុំ សង្កាត់ខេត្តកណ្តាល ក្នុងកិច្ចប្រជុំលើកទី៩របស់សមាគម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ នៅសាលាខេត្តកណ្តាល។

 

 

កិច្ចប្រជុំលើកទី៩ របស់សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តនេះ មានការអញ្ជើញជាអធិបតីភាពដោយ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងខេត្ត។

 

កិច្ចប្រជុំបូកលើកទី៩នេះ ធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០១៤របស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ក្នុងខេត្តកណ្តាល។

 

ក្នុងរបាយការណ៍ការងារឆ្នាំ២០១៤របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុកឃុំសង្កាត់ក្នុងខេត្តកណ្តាលនេះបានបង្ហាញអោយឃើញពីលទ្ធការងារជាច្រើនសំរាប់ជាឧត្តមប្រយោជន៍ជាតិដែលសមាគមនេះរួមគ្នាសំរេចបាន។ ក្នុងប្រសាសនបើកអង្គប្រជុំរបស់ឯកឧត្តមនួន ផាក៏បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ក្នុងខេត្តកណ្តាលទៅតាមលក្ខន្តិកៈ។

 

ទោះជាមានការរីកចំរើនក្តី លោក គង់ ឆេង ក៏បានបញ្ជាក់អោយដឹងទៀតថា ជាមួយបញ្ហាខាងលើការកើនឡើងនៃសមាជិកសមាគម ប៉ុន្តែប្រាក់សមាជិកភាពពីអង្គក្រុមប្រឹក្សាក្រុងស្រុកសម្រាប់បង់ចូលសមាគមមិនទាន់ត្រូវបានកំណត់នៅឡើយ។ដូចនេះធ្វើអោយការផ្សព្វផ្សាយព័ត៌មានទៅដល់សមាជិក និងការអនុវត្តសកម្មភាពការងារនៅមានកម្រិតពុំទាន់ឆ្លើយតបនឹងតម្រូវការរបស់សមាជិក។ជាមួយនេះ គណៈកម្មការនានា របស់សមាគមក៏មិនសកម្មដែរ ។

ក្នុងនោះដែរ ឯកឧត្តម នួន ផា បានស្នើសូមអោយសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ក្នុងខេត្ត កណ្តាលរួមទាំងផ្នែកពាក់ព័ន្ធអោយយកវេទិការអង្គប្រជុំនេះធ្វើការពិភាក្សារកដំណោះស្រាយ រាល់បញ្ហាប្រឈមដើម្បីអោយការងារសមាគមក្រុមប្រឹក្សាអនុវត្តការងាររបស់ខ្លួនបានរលូន នាឆ្នាំ២០១៥៕

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់