នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានបើកសិក្ខាសាលាសមារហណកម្មបីឆ្នាំរំកិល (២០២០- ២០២២) ក្រោមអធិបតីភាពលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង , លោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ។
លោកស្រី ប៊ន សុភី បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលស្រុកនៅក្នុងពេលនេះ មានគម្រោងវិនិយោគជាអាទិភាព ស្ដីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត និងយោងលើប្រតិទិនការងារសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុង ស្រុក និងសកម្មភាពវិនិយោគ គឺជាគម្រោងសកម្មភាពត្រូវចំណាយមូលនិធិដោយមានពេលចាប់ផ្ដើម និងពេលបញ្ចប់ច្បាស់លាស់ដែលបានរៀបចំឡើងដើម្បីសម្រាប់ឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ ការរៀបចំបែបនេះនាំមកនូវភាពងាយស្រួលក្នុងការបង្ហាញពីអ្វីមួយដែលបម្រុងនឹងអនុវត្តន៍នៅឆ្នាំខាងមុខ។ គម្រោងបង្កើនទ្រព្យសម្បត្តិសាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាអរូបវន្តរួមទាំងសេវានានាសម្រាប់ឆ្លើយតបតាមតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។
លោកស្រីអភិបាលរងខេត្តបានបន្តទៀតថា ប្រសិនជាអស់លោក លោកស្រី ដែលជាអ្នកតំណាងស្ថាប័ន សង្គមស៊ីវិល និងផ្នែកឯកជនព្រមទាំងសប្បុរសជនទាំងអស់ មានការចាប់អារម្មណ៍លើគម្រោងណាមួយ ទោះតិច ឬច្រើនក្តី សូមបញ្ជាក់ការឆ្លើយតបដើម្បីឱ្យក្រុមការងារធ្វើការបូកសរុបចំនួនគម្រោងដែលមានការសន្យាគាំទ្រ។ កិច្ចការនេះគឺជាដំណើរការមួយនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលច្បាប់នោះបានចែងនៅក្នុងមាត្រាទី៨ ចែងថា ការបង្កើតរដ្ឋបាលឯកភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅដល់ការពង្រីកអង្គភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសា ធារណ: នៅក្នុងដែនរបស់ខ្លួន។ ដោយឡែកនៅថ្នាក់ស្រុវិញ មានទិន្នន័យពិតប្រាកដលើចំនួនគម្រោង និងថវិកាវិនិយោគប្រចាំឆ្នាំនីមួយៗ ព្រមទាំងបានអនុវត្តន៍គម្រោងទទួលបានជោគ ជ័យក្រោយពីរចនាសម្ព័ន្ធថ្មីត្រូវបានបង្កើតឡើងថ្នាក់ខេត្ត មានកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ព្រមទាំងមានកញ្ចប់ថវិកាវិនិយោគសម្រាប់អនុវត្តន៍គម្រោងប្រចាំឆ្នាំនីមួយៗទទួលបានផលល្អប្រសើរដូចស្រុកដែរ។
លោកស្រី ប៊ន សុភី បានបញ្ជាក់ថា កម្មវិធីវិនិយោគ៣ឆ្នាំរំកិលនេះ ត្រូវបានរៀបចំរួចហើយ រដ្ឋបាលខេត្តនឹងទទួលបានព័ត៌មានពិតប្រាកដនូវចំនួនគម្រោង និងទឹកប្រាក់ដែលត្រូវអនុវត្តន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកស្រីមានជំនឿចំពោះលោក លោកស្រីដែលជាតំណាងឱ្យមន្ទីរជំនាញ អង្គភាព អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននឹងជួយគាំទ្រគម្រោងនានារបស់រដ្ឋបាលស្រុក ទៅតាមលទ្ធភាពធនធានតាមការគួរ។
លោកស្រីសង្ឃឹមថា សិក្ខាសាលានេះនឹងអាចជួយតម្រង់ទិសឱ្យរាល់សកម្មភារបស់រដ្ឋបាលស្រុក មានដំណើរការស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ ម្យ៉ាងទៀតសិក្ខាសាលានេះ អាចជួយឱ្យរដ្ឋបាលស្រុកបានរៀនសូត្របន្ថែមពីគ្នាទៅវិញទៅមក ក្នុងការរៀបចំផែនការវិនិយោគទៅឆ្នាំខាងមុខបន្តទៀត។
សូមបញ្ជាក់ថា កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក គឺជាការឆ្លុះបញ្ចាំងពីគំរូ ឬសេវាជាអតិភាព និងតម្លៃតាមបណ្ដាឆ្នាំនីមួយៗក្នុងរយៈពេល បីឆ្នាំ ស្របនឹងក្របខណ្ឌចំណាយរយៈពេលមធ្យម (បីឆ្នាំ) របស់រដ្ឋបាលស្រុក។ ចំពោះពាក្យថា បីឆ្នាំរំកិលមានន័យថាកម្មវិធីវិនិយោគត្រូវបានរៀបចំឡើងសម្រាប់រយៈពេលបីឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ ការរៀបចំបែបនេះនាំមកនូវភាពងាយស្រួលក្នុងការបង្ហាញពីអ្វីមួយដែលបម្រុងនិងអនុវត្តនៅឆ្នាំខាងមុខ។ គម្រោងសកម្មភាពវិនិយោគ គឺជាគម្រោងសកម្មភាពត្រូវចំណាយមូលនិធិដោយមានពេលចាប់ផ្ដើម និងពេលបញ្ចប់ច្បាស់លាស់ដែលបានរៀបចំឡើងដើម្បីបង្កើនទ្រព្យសម្បត្តិសាសាធារណៈ (ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាអរូបវន្ត)រួមទទាំងសេវានានាសម្រាប់ឆ្លើយតបតាមតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។
ដូចនេះការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក គឺជាការធ្វើឲ្យខ្លឹមសារនៃផែនការអភិវឌ្ឍន៍ស្រុកទៅជាសកម្មភាព ឬសេវាជាក់ស្ដែងដែលមានភ្ជាប់នូវចំណាយមូលនិធិសម្តៅលើក កម្ពស់ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍក្នុងស្រុកសម្រាប់រយៈពេលបី ឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ ទើបនៅថ្ងៃនេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានរៀបចំសិក្ខាសាលាសមារហណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ( ២០២០-២០២២ ) ថ្នាក់ស្រុក ដើម្បីធានាឲ្យមានសង្គតិភាពក្នុងការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយផ្អែកតាមអនុក្រឹត្យលេខ ២១៩ អនក្រ.បក ចុះថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុលោមតាមប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការលេខ ០៧៨ ផក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបច្ចេកទេសស្ដីពីការរៀបចំនិងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងយោងលើប្រតិទិនការងារសម្រាប់ការកសាងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តកំពង់ឆ្នាំង។
សិក្ខាសាលាសមារហណកម្មបីឆ្នាំរំកិល (២០២០-២០២២) របស់ស្រុកសាមគ្គីមានជ័យ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី និងនាងកញ្ញា ជាប្រធាន អនុប្រធានមន្ទីរ និងតំណាងមន្ទីរអង្គភាពរដ្ឋបាលខេត្ត , នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត , ថ្នាក់ដឹកនាំ និងមន្រ្តីសាលាស្រុក , ការិយាល័យជុះនាញជុំវិញស្រុក , មេឃុំ , ជំទប់ទី១ និងស្មៀនឃុំ សរុបសមាសភាពចូលរួមចំនួន ៨២ នាក់ ស្រី ១៤ នាក់៕
ប្រភពពីរដ្ឋបាលខេត្តកំពង់ឆ្នាំង