បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ថ្នាក់​​ខេត្ត​ស្ដីពី​វិធាន​គ្រប់គ្រង​ផ្ទៃក្នុង​របស់​រដ្ឋបាល​ក្រុង ស្រុក

កំពត ២៥ កញ្ញា ២០១៥៖ ក្រសួងមហាផ្ទៃបានបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលថ្នាក់ខេត្ត ស្ដីពីវិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ដើម្បីឲ្យសិក្ខាកាមថ្នាក់ខេត្តមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតម្រង់ទិស និងគាំទ្រក្រុមប្រឹក្សាក្រុង ស្រុក ក្នុងការដាក់ចេញនូវដីកាស្ដីពីវិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ប្រកបដោយប្រសិទ្ធភាព។

កំពត ២៥ កញ្ញា ២០១៥៖ ក្រសួងមហាផ្ទៃបានបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលថ្នាក់ខេត្ត ស្ដីពីវិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ដើម្បីឲ្យសិក្ខាកាមថ្នាក់ខេត្តមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ តម្រង់ទិស និងគាំទ្រក្រុមប្រឹក្សាក្រុង ស្រុក ក្នុងការដាក់ចេញនូវដីកាស្ដីពីវិធានគ្រប់គ្រងផ្ទៃក្នុងរបស់ រដ្ឋបាលក្រុង ស្រុក ប្រកបដោយប្រសិទ្ធភាព។

បន្ទាប់ពីបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីវិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក នៅថ្នាក់ជាតិ ដល់ក្រសួង ស្ថាប័នសមាជិក គ.ជ.អ.ប ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០១៥បានរៀបចំវគ្គបណ្ដុះបណ្ដាលបន្តដល់គ្រូបង្គោលថ្នាក់ខេត្តសរុបប្រមាណ៦៤ នាក់នៅខេត្តកំពតបន្តទៀត។

 

វិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលក្រុង ឬស្រុក ស្របតាមគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ដែលបានកំណត់ដោយច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន។

 

វិធាននេះក៏បានកំណត់នូវគោលការណ៍ យន្តការ និងនីតិវិធីនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលក្រុង ឬស្រុក និងកំណត់សិទ្ធិអំណាចក្រុមប្រឹក្សា និងគណៈអភិបាលស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងកំណត់មុខងារអភិបាលដែលត្រូវអនុវត្តក្នុងនាមជាតំណាងរបស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានាព្រមទាំងមុខងារត្រូវអនុវត្តតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាផងដែរ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់