ក្រុម​ប្រឹក្សា​ខេត្ត​កំពត ប្រជុំ​សាមញ្ញ​លើក​ទី​២៣ អាណត្តិទី២

កំពត ៧ មេសា ២០១៦៖ ក្រុមប្រឹក្សាខេត្តកំពត កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ខ្លួនក្រោមអធិបតីភាពឯកឧត្ដម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីតំណាងមន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

របៀបវារៈសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២៣នេះ រួមមាន៖

១. ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត

២. ពិនិត្យ និងអនុម័តលើរបាយការណ៍ស្តីពីលទ្ធផលសម្រេចបានក្នុងខែមីនា ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្ត

៣. ពិនិត្យ និងអនុម័តលើរបាយការណ៍ស្តីពីលទ្ធផលសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តកំពត

៤. ពិនិត្យ និងអនុម័តលើការកែសម្រួលដីកាស្តីពីការបង្កើតអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត

៥. ពិនិត្យ និងអនុម័តលើសេចក្ដីសម្រេចស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តកំពត

៦. ពិនិត្យ និងអនុម័តលើការកែសម្រួលសេចក្ដីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្តកំពត

៧. ពិនិត្យ និងអនុម័តលើការកែសម្រួលសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្តកំពត

៨. បញ្ហាផ្សេងៗ៕

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់