ប្រជាពលរដ្ឋ​ឃុំ​ស្រែចែង ​ទទួល​បាន​អគារ​សិក្សា​៣ខ្នង ពី​សប្បុរសជន​ពី​ប្រទេស​ជប៉ុន​តាមរយៈ​ស្ថានទូត​ប្រចាំ​កម្ពុជា

កំពត ១៣ តុលា ២០១៤៖ តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៃអនុវិទ្យាល័យទួលផ្ចឹក ក្នុងឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពតមានកិត្តិយសដ៏ថ្លៃថ្លាបានទទួលអគារ  សិក្សាចំនួន៣ខ្នងស្មើនឹង១១បន្ទប់ដែលជាអំណោយរបស់សប្បុរសជនមកពីប្រទេសជប៉ុន…

 កំពត ១៣ តុលា ២០១៤៖ តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៃអនុវិទ្យាល័យទួលផ្ចឹក ក្នុងឃុំស្រែចែង ស្រុកជុំគិរី

ខេត្តកំពតមានកិត្តិយសដ៏ថ្លៃថ្លាបានទទួលអគារ  សិក្សាចំនួន៣ខ្នងស្មើនឹង១១បន្ទប់ដែលជាអំណោយរបស់សប្បុរសជនមកពីប្រទេសជប៉ុន

តាមរយៈអង្គការ ASAC។

 

នេះជាកិច្ចឆ្លើយតបចំពោះការខ្វះខាតសម្រាប់សហគមន៍ ក៏ដូចជាសិស្សានុសិស្សជុំវិញការសិក្សាដើម្បីក្រេបយកចំណេះដឹងដែលបាន

ជួបការលំបាកជាយូរមកហើយ។ សមិទ្ធផលកើតឡើងពីអំណោយសប្បុរសធម៌នេះបានលេចចេញជារូបរាងពេញលេញ និងឈាន

ដល់ដំណាក់កាល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម

វ៉ាដា តាកាយូគិ លេខាទី២ស្ថានទូតជប៉ុនប្រចាំកម្ពុជា និង ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត ជាគណៈអធិបតី។

 

តាមរយៈរបាយការណ៍របស់លោកខៀវ ឫទ្ធិភ័ណ្ឌ អភិបាលស្រុកជុំគិរីបានបង្ហាញថាអនុវិទ្យាល័យទួលផ្ចឹកស្ថិតក្នុងភូមិកំណប់ ឃុំស្រែចែង

ស្រុកជុំគិរី ជាសាលាមួយដែលមានការលំបាកជាងគេក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះព្រោះអនុវិទ្យាល័យនេះពុំមានអគារសិក្សាសោះ

ដោយ កន្លងមកបានខ្ចីអគាររបស់សាលាបឋមសិក្សាដើម្បីបង្រៀន និងរៀនបណ្តោះអាសន្ន។ ថ្ងៃនេះយើង មានមោទនភាពជាពន់ពេក

ដោយប្រជាពលរដ្ឋសហគមន៍បានទទួលនូវអគារ២ខ្នង មាន៨បន្ទប់ បំពាក់  គ្រឿងសង្ហារឹមគ្រប់គ្រាន់ ព្រមទាំងបង្គន់អនាម័យ២បន្ទប់

សម្រាប់អនុវិទ្យាល័យ និងបង្គន់អនាម័យ២ បន្ទប់ រួមជាមួយការជួសជុលអគារចាស់១ខ្នង ស្មើនឹង៣បន្ទប់ ចំពោះផ្នែកបឋមសិក្សាដែលជា

អំណោយ របស់សប្បុរសជននៃប្រទេសជប៉ុនតាមរយៈអង្គការ ASAC។

 

ថ្លែងសុន្ទរកថាក្នុងឱកាសនេះ ឯកឧត្តម វ៉ាដា តាកាយូគិ លេខាទី២ផ្នែកសហប្រតិបត្តិការសេដ្ឋកិច្ច និងជំនួយអភិវឌ្ឍន៍ផ្លូវការនៃស្ថានទូតជប៉ុន

ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កិច្ចធានានូវទំនួលបានការអប់រំកម្រិតបឋមសិក្សាជាគោលដៅចម្បងមួយនាពេល

បច្ចុប្បន្នរបស់រាជរដ្ឋាភិបាលកម្ពុជា។ បញ្ហានេះ ក្នុងនាមស្ថានទូតជប៉ុន ឯកឧត្តមសូមកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងកិច្ចខិតខំ

ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អវិស័យអប់រំ។ ដោយទទួលស្គាល់ពី សារសំខាន់នៃការអប់រំជាមូលដ្ឋានដើម្បីសម្រេចបាន

នូវការអភិវឌ្ឍន៍ធនធានមនុស្សនោះ រដ្ឋាភិបាលជប៉ុនបាន និងកំពុងបន្តផ្តល់ជំនួយឧបត្ថម្ភរបស់ខ្លួន បំណងគាំទ្រដល់កិច្ចខិតខំរបស់កម្ពុជា

តាមរយៈ ការជួយសាងសង់សាលារៀន ក៏ដូចជាបណ្ដុះបណ្ដាលគ្រូបង្រៀនតាំងពីអំឡុងឆ្នាំ១៩៩០ មកម្ល៉េះ។

 

មានមតិផ្តាំផ្ញើដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទាំងអស់ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា

បន្ទាប់ពីទទួលបាននូវសមិទ្ធផលដ៏ថ្ងៃថ្លា នេះហើយ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ត្រូវចូលរួមថែរក្សាឱ្យបាន

គងវង្សសម្រាប់ប្រើប្រាស់យូរអង្វែង ពិសេសក្មួយៗត្រូវខិតខំរៀនសូត្រឱ្យក្លាយខ្លួនជាសិស្សពូកែ ដើម្បីឆ្លើយតបទៅនឹងគោលបំណងរបស់

ម្ចាស់អំណោយដែលមានចិត្តជ្រះថ្លាមកលើយើងគ្រប់គ្នា៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រខេត្តកំពត៖ អានអត្ថបទបន្ត

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់