គណៈកម្មការ​អន្តរក្រសួង​ចុះ​ពិនិត្យ និង​វាយតម្លៃ​បញ្ចប់​សុពលភាព​លើ​ការងារ​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប​ក្នុង​ខេត្ត​កំពត និង​ខេត្ត​កែប

កំពត ២២ មេសា ២០១៥៖ គណៈកម្មការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពគម្រោងចំនួន០២ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត និងខេត្តកែប ដោយប្រើប្រាស់ថវិកាជំពូក៦១។

កំពត ២២ មេសា ២០១៥៖ គណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ដឹកនាំដោយ ឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការ តំណាងឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគណៈកម្មាធិការកំណត់បុរេលក្ខណៈសម្បត្តិវាយតម្លៃ និងប្រគល់កិច្ចសន្យា (គ.ប.វ.ប.) កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពគម្រោងចំនួន០២ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត និងខេត្តកែប ដោយប្រើប្រាស់ថវិកាជំពូក៦១។

 

គម្រោងទាំងនោះរួមមាន៖

  • គម្រោងទី១៖ ការងារជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន ០១ ខ្សែប្រវែង ៨៦០០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ កម្រាស់ ២០ ស.ម ចាប់ពីផ្លូវជាតិលេខ ៣៣ ដល់វត្តអង្គស្តុក ស្ថិតនៅឃុំសំឡាញ និងឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។
  • គម្រោងទី២៖ ការងារថែទាំផ្លូវជាលក្ខណៈខួបដោយក្រាលល្បាយថ្មភ្នំចំនួន០៤ខ្សែ ប្រវែងសរុប ៨ ៩១០ម៉ែត្រ ទទឹងខ្នងលើ ០៤ម៉ែត្រ ស្ថិតនៅឃុំពងទឹក ឃុំអង្កោល សង្កាត់អូរក្រសា ស្រុកដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប ។

 

ជាលទ្ធផល គណៈកម្មការអន្តរក្រសួងទាំងអស់សម្រេចវាយតម្លៃបញ្ចប់សុពលភាពលើគម្រោងខាងលើដោយពិនិត្យឃើញសំណង់នៅមានគុណភាពខ្ពស់ ត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ទ្រី មេង ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីផ្លូវនេះ ត្រូវមានភាពម្ចាស់ការក្នុងការប្រើប្រាស់ និងថែទាំងផ្លូវ ដើម្បីឱ្យមានសុវត្ថិភាព និងនិរន្តរភាព៕ ដោយ៖ ឈិន ពិសិដ្ឋ

 

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់