ឯកឧត្ដម​អភិបាល​ខេត្ត និង​លោកជំទាវ​តំណាងរាស្ត្រ ជួយ​អន្តរាគមន៍​បូម​ទឹក​ដាក់​ស្រែ​នៅ​ស្រុក​បន្ទាយមាស

កំពត ១៩ សីហា ២០១៤៖  ឆ្លើយតបនិងការខ្វះខាតទឹកសម្រាប់ស្រូវសន្ទូងដែលកំពុងប្រឈម ចំពោះប្រជាកសិករ៣ភូមិ ក្នុងឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត កាលពីព្រឹក ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៤ លោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្ត្រមណ្ដលខេត្តកំពត និងឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពតបាននាំយកប្រេងឥន្ធនៈ …

 

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកំពត 

 

កំពត ១៩ សីហា ២០១៤៖  ឆ្លើយតបនិងការខ្វះខាតទឹកសម្រាប់ស្រូវសន្ទូងដែលកំពុងប្រឈមចំពោះប្រជាកសិករ៣ភូមិ ក្នុងឃុំ

បន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៤ លោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្ត្រ

មណ្ដលខេត្តកំពត និងឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពតបាននាំយកប្រេងឥន្ធនៈ និងម៉ាស៊ីន និងសម្ភារៈមួយចំនួនទៀត

ចុះអន្តរាគមន៍បូមទឹកដាក់ស្រែជូនពលរដ្ឋដើម្បីសង្គ្រោះបន្ទាន់។

 

របាយការណ៍របស់អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា នៅឃុំបន្ទាយមាសខាងកើតមានភូមិចំនួន ៣ គឺ ភូមិក្រសាំងក្រោម ភូមិក្រសាំងលើ

និងភូមិពេជនា ដែលកំពុងជួបបញ្ហាខ្វះខាតទឹកក្នុងស្រែរហូត ដល់៥០០ហិកតា ដោយស្រែខ្លះបងប្អូនប្រជាកសិករបានស្ទូងរួចរាល់ហើយបែរជា

ដីស្ងួតហួតហែង។

 

ណែនាំនាឱកាសនោះ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពតបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីពាក់ព័ន្ធ

ទាំងអស់កុំព្រងើយកន្តើយដោយឧស្សាហ៍ចុះតាមដាន ដល់លំនៅស្ថានប្រជាកសិករដើម្បីស្វែងយល់ពីការលំបាក ពិសេសក្នុងពេល

កំពុងបង្កបង្កើនផលនារដូវវស្សា។ ឯកឧត្តអភិបាលខេត្ត បន្តទៀតថា នៅពេលឃើញ ឬដឹងថាបងប្អូនប្រជាកសិករជួបប្រទះបញ្ហាលំបាក

ដូចជាការខ្វះខាតទឹក ឬសំណាបជាដើមត្រូវប្រញាប់ប្រញាល់រាយការណ៍ជូនអាជ្ញាធរ ស្រុកដើម្បីបានកិច្ចអន្តរាគមន៍ចុះជួយដោះស្រាយភ្លាមៗ៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់