អភិបាលខេត្ត​កំពត ចុះ​ពិនិត្យ​មើល​ការងារ​សាងសង់​​សំណង់​នានា​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក

កំពត ២៥ សីហា ២០១៤៖ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ ឯកឧត្ដម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពតរួមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធបានចុះពិនិត្យមើល លទ្ធផលការងារនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យសេវាកម្មរបស់រដ្ឋនៅប៉ុស្តិ៍ព្រំដែនកម្ពុជា-វៀតណាម ដែលជាច្រកទ្វារអន្តរជាតិស្ថិតក្នុងទឹកដីភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច… 

កំពត ២៥ សីហា ២០១៤៖ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ ឯកឧត្ដម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពតរួមដំណើរ

ដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធបានចុះពិនិត្យមើលលទ្ធផលការងារនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យសេវាកម្មរបស់រដ្ឋនៅ

ប៉ុស្តិ៍ព្រំដែនកម្ពុជា-វៀតណាម ដែលជាច្រកទ្វារអន្តរជាតិស្ថិតក្នុងទឹកដីភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។ 

 

ក្នុងកិច្ចពិភាក្សាជាមួយក្រុមការងារនាសាលាប្រជុំរបស់ស្នាក់ការគយ និងរដ្ឋាករប៉ុស្តិ៍ព្រែកចាកបន្ទាប់ពីពិនិត្យឃើញលទ្ធផលសម្រេចបាន

ប្រមាណពី៧០ទៅ៨០ភាគរយសម្រាប់គ្រប់សំណង់ទាំងអស់ដែលកំពុងដំណើរនោះ ឯកឧត្ដមអភិបាលខេត្តបានជំរុញដល់ក្រុមហ៊ុនសាងសង់ឱ្យ

ពន្លឿនការងាររបស់ខ្លួន ក៏ដូចជាយកចិត្តទុកដាក់លើបញ្ហាគុណភាពជាចម្បង ត្បិតតាមកិច្ចសន្យាត្រូវប្រគល់ទទួលនឹងមកដល់នាប៉ុន្មាន

ខែខាងមុខនេះ។ 

 

ជាមួយគ្នានោះដែរ ផ្នែកខាងការស្ថាបនាផ្លូវថ្នល់ ឯកឧត្ដម ខូយ ឃុនហ៊ួរ តម្រូវឱ្យមន្ត្រីសាធារណការពិភាក្សាជាមួយសមភាគីវៀតណាម

ដើម្បីកែលំអ សម្អាតអនាម័យ បរិស្ថាន រហូតទៅដល់បរិវេណបង្គោលព្រំដែនលេខ៣១៣ ព្រោះច្រកនេះភាគីកម្ពុជាទទួលផលចំណេញតាមរយៈ

លំហូរចូលនៃភ្ញៀវទេសចរក្នុងកម្រិតខ្ពស់។ បើភាគីវៀតណាមគេស្ម័គ្រចិត្តធ្វើនោះយើងនឹងមិនជំទាស់ទេដោយគ្រាន់តែបង្ហាញ និងប្រគល់

គំរូប្លង់ដល់សមភាគីជាការស្រេច។ ដោយឡែកសម្រាប់ការងារទូទៅវិញ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់មន្ត្រីទាំងអស់សហការគ្នា

ធ្វើកិច្ចការឱ្យបាលទទួល លទ្ធផលល្អព្រោះទាំងការតាមដានទំនិញ ក៏ដូចជាការត្រួតពិនិត្យអ្នកឆ្លងដែនជាបញ្ហាសំខាន់បំផុត៕

អត្ថបទដកស្រង់ចេញពីគេហទំព័រខេត្តកំពត

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់