ក្រុម​ប្រឹក្សា​ខេត្ត​កំពត ប្រជុំ​សាមញ្ញ​លើក​ទី​៤ អាណត្តិ​ទី​២

កំពត ៨ កញ្ញា ២០១៤៖ ដោយអនុវត្តតាមប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ ក្រុមប្រឹក្សាខេត្តកំពតបានបើកដំណើរការប្រជុំលើកទី៤ សម្រាប់អាណត្តីទី២របស់ខ្លួន នៅសាលប្រជុំសាលាខេត្តកំពត។

 អត្ថបទដកស្រង់ចេញពីគេហទំព័រខេត្តកំពត

 

កំពត ៨ កញ្ញា ២០១៤៖ ដោយអនុវត្តតាមប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ ក្រុមប្រឹក្សាខេត្តកំពតបានបើកដំណើរការប្រជុំលើកទី៤ សម្រាប់អាណត្តីទី២របស់ខ្លួន នៅសាលប្រជុំសាលាខេត្តកំពត។

 

កិច្ចប្រជុំនេះប្រារព្ធក្រោមអធិបតីភាពរបស់ ឯកឧត្ដម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

 

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ១. ពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៣របស់ក្រុមប្រឹក្សាខេត្ត ២. ពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍ប្រចាំខែសីហា ស្ដីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្ត ៣. ពិនិត្យ ពិភាក្សា និងអនុម័តលើប្រតិទិនការងារ

សម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ របស់ខេត្ត ៤. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងប្លង់គោលកំពតថ្មី

៥. និងបញ្ហាផ្សេងៗមួយចំនួនទៀត៕ 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់