ក្រុមប្រឹក្សា​ខេត្ត​កំពត រៀបចំ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​១៤ អាណត្តិ​ទី២

កំពត ៨ កក្កដា ២០១៥៖  ក្រុមប្រឹក្សាខេត្តកំពត កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី២ នៅសាលាខេត្តកំពត ក្រោមអធិបតីភាពរបស់លោកជំទាវ កង សៅរ៍ធន ប្រធានស្ដីទីក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សូត យា អភិបាលរង នៃគណៈអភិបាលខេត្តកំពត។

កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗរួមមាន៖ ១. ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត ២. ពិនិត្យ និងអនុម័តលើរបាយការណ៍ស្ដីពីលទ្ធផលសម្រេចបានក្នុងខែមិថុនា ឆ្នាំ២០១៥ របស់រដ្ឋបាលខេត្ត ៣. ពិនិត្យ និងអនុម័តលើរបាយការណ៍ស្ដីពី លទ្ធផលដែលសម្រេចបានក្នុងឆមាសទី១ របស់រដ្ឋបាលខេត្ត ៤. ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការបង្កើតសមាសភាពគណៈកម្មាធិការគ្រប់គ្រងមជ្ឈមណ្ឌលអភិវឌ្ឍធនធាន មនុស្សខេត្តកំពត ៥. ពិនិត្យ និងអនុម័តលើផែនការយុទ្ធសាស្ត្រថវិកាសម្រាប់ឆ្នាំ២០១៦-២០១៨ របស់រដ្ឋបាលខេត្តកំពត ៦. បញ្ហាផ្សេងៗ។

ដោយឡែកតាមរយៈកិច្ចប្រជុំនេះក៏បានផ្សព្វផ្សាយលើរបាយការណ៍ស្ដីពីការធ្វើបច្ចុប្បន្នភាពលទ្ធផលនៃការអនុវត្តន៍ការងារប្រចាំត្រីមាសទី២ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម សំណូមពរក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៤ផងដែរ៕

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់