ជប៉ុន ផ្តល់​ថវិកា​ជិត ២ សែន​ដុល្លារសហរដ្ឋអាមេរិក សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ខេត្ត​ប៉ៃលិន និង​ឧ​ត្ត​រ​មានជ័យ​

ភ្នំពេញ ២៦ មីនា ២០១៥៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ១៩៤.៦៩៧ ដុល្លារសហរដ្ឋអាមេរិក ដល់ស្ថាប័នចំនួនពីរ សម្រាប់គម្រោងសាងសង់ស្ពានបេតុងត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងគម្រោងកែលំអប្រព័ន្ធលូលើផ្លូវផ្សារព្រំ ខេត្តប៉ៃលិន…

ភ្នំពេញ ២៦ មីនា ២០១៥៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ១៩៤.៦៩៧ ដុល្លារសហរដ្ឋអាមេរិក ដល់ស្ថាប័នចំនួនពីរ សម្រាប់គម្រោងសាងសង់ស្ពានបេតុងត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងគម្រោងកែលំអប្រព័ន្ធលូលើផ្លូវផ្សារព្រំ ខេត្តប៉ៃលិន។

 

កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា ដោយលោកគូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរ នៅស្ថានទូតជប៉ុន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥។

 

ជំនួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) រដ្ឋាភិបាលជប៉ុនទាំងពីរនេះរួមមាន៖ 

 

១)ថវិការចំនួន ១០០.៧៤០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានបេតុងត្រពាំងប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ ដែលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ជាអ្នកទទួលជំនួយ។

 

២)ថវិកាចំនួន ៩៣.៩៥៧ ដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងកែលំអប្រព័ន្ធលូលើផ្លូវផ្សារព្រំ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិន ជាអ្នកទទួលជំនួយ៕

ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់