វគ្គបណ្តុះបណ្តាលស្តីពី ការបណ្តុះបណ្តាលមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការបណ្តុះបណ្តាលមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត ដើម្បីលើកកម្ពស់ការងារផែ្នកព័ត៌មានវិទ្យានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ការិយាល័យព័ត៌មាន នៃអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំវគ្គបណ្តុះបណ្តាលនេះឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

សិក្ខាសាលាបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ គឺដើម្បីណែនាំដល់មន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត បានយល់ដឹងដូចខាងក្រោម៖
• ប្រព័ន្ធទិន្នន័យថ្មីដែលទើបបង្កើតឡើងក្នុងគោលបំណងធ្វើការផ្សព្វផ្សាយការប្រកាសដេញថ្លៃគម្រោងក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ក្នុងប្រព័ន្ធតែមួយ
• ការបណ្តុះបណ្តាលស្តីពី ទម្រង់នៃការប្រមូលទិន្នន័យ ដើម្បីចងក្រងក្នុងសៀវភៅទិន្នន័យរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
• និង ចែករំលែកការយល់ដឹងស្តីពី ការការពារប្រព័ន្ធសុវត្ថិភាពខាងផ្នែកព័ត៌មានក្នុងការបំពេញការងារប្រចាំថ្ងៃ។

សមាសភាពចូលរួមវគ្គបណ្តុះបណ្តាលនេះរួមមាន ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប មន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្តសរុបចំនួន ៦៥រូប៕

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់