ខេត្តរតនគិរី៖ ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមដំណាក់កាលទី២ (២០១៩-២០២៣) នាព្រឹកថ្ងៃ ចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តរតនគិរី សហការសម្របសម្រួលជាមួយក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ជាតិ នៃលេខាធិការដ្ឋាន គ.ជ.អ.ប អង្គការ CARE និងអង្គការ API បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីផែនការយុទ្ធសាស្ត្រ និងការអនុវត្តការងារគណនេយ្យភាពសង្គម ដល់មន្ត្រីរដ្ឋបាលស្រុកគោលដៅចាស់ និងមន្ត្រីក្រុង ស្រុកគោលដៅដែលទើបបង្កើតថ្មី ដែលមានរយៈពេល០២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម គិត ទ្រី អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ដោយមានការចូលរួមពី លោក លោកស្រីនាយក នាយករង រដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក តំណាងអង្គការដៃគូ និងអ្នកពាក់ព័ន្ធដ៏ទៃទៀត សរុបប្រមាណជា ១៤៧រូប ស្រី ១៩នាក់។