ការ​ធ្វើតេស្ត​សាកល្បង​ឧបករណ៍​គណនេយ្យ​ភាព​សង្គម​នៅ​ឃុំ​បន្លិចប្រាសាទ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង

ព្រៃវែង ២៣ មិថុនា ២០១៤៖ ឧបករណ៍គណនេយ្យភាពសង្គម ត្រូវបានបង្កើតឡើងក្រោមកិច្ច សហការរវាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រស្ដីពី ការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ…

 

ព្រៃវែង ២៣ មិថុនា ២០១៤៖ ឧបករណ៍គណនេយ្យភាពសង្គម ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិសម្រាប់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រស្ដីពី

ការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលបានដាក់ឲ្យប្រើប្រាស់កាលពីខែកក្កដា ឆ្នាំ២០១៣

ប្រកបដោយប្រសិទ្ធភាព។

 

ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង និងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានជ្រើសរើសសម្រាប់ការធ្វើតេស្តសាកល្បង កាលពី

ថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០១៤ ដោយមានការចូលរួមពីប្រជាជនដែលជាក្រុមអ្នកទទួលសេវានិងក្រុមប្រឹក្សាឃុំ ដែលទទួលខុសត្រូវលើផ្នែកសេវា

អត្រានុកូលដ្ឋាន ប្រធាននិងបុគ្គលិកមណ្ឌលសុខភាព ដែលទទួលខុសត្រូវក្នុងការផ្តល់សេវាផែ្នកសុខភាព និងនាយកនិងបុគ្គលិកសិក្សានៃសាលា

រៀនក្នុងឃុំ ដែលពាក់ព័ន្ធចំពោះសេវាអប់រំបឋមសិក្សា។ កិច្ចការនេះបានរៀបចំឡើងដោយលេខាធិការដ្ឋានគ.ជ.អ.ប សហការជាមួយអង្គការ

សង្គមស៊ីវិល។

 

មានមតិស្វាគមន៍ លោកស្រីសុខ សិរី ប្រធានក្រុមប្រឹក្សាឃុំបន្លិចប្រាសាទ បានថ្លែងអំណរគុណដល់ គ.ជ.អ.ប និងអង្គការសង្គមស៊ីវិលទាំងអស់ដែលបាន

ជ្រើសរើសយកឃុំបន្លិចប្រាសាទ ជាឃុំគោលដៅអនុវត្តសាកល្បងឧបករណ៍គណនេយ្យភាពសង្គមនៅថ្ងៃនេះ។

លោកស្រីក៏បានជម្រាបដល់អ្នកផ្ដល់សេវា និងអ្នកទទួលសេវាដែលបានមកចូលរួមទាំងអស់មិនត្រូវមានការភ័យខ្លាចក្នុងការផ្តល់យោបល់ កែលម្អ

សេវានានា និងលើឡើងនូវបញ្ហាខ្លួនដែលបានជួបប្រទះនោះទេ ព្រោះថាការផ្តល់យោបល់ មិនមែនជាការចាប់កំហុសនោះទេ តែជាការកែលម្អ

ការផ្តល់សេវាឱ្យកាន់តែប្រសើរឡើងសម្រាប់ខ្លួនយើង គ្រួសារយើង និងសហគមន៍យើងទាំងមូល។ 

 

កិច្ចប្រជុំនេះបានអនុវត្តតាមកម្មវិធីដែលបានគ្រោងទុករួមមាន៖ (១). ការផ្សព្វផ្សាយពីផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គមសម្រាប់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២). ការបំពេញប័ណ្ណដាក់ពិន្ទុចំពោះការផ្ដល់សេវាកម្មរបស់សាលាឃុំ សាលារៀន និង

មណ្ឌលសុខភាពដោយប្រជាជន យុវជន កុមារ និងគណៈកម្មការវត្តនិងដោយក្រុមផ្តល់សេវាខ្លួនឯងផងដែរ (៣). ការស្រង់យកលទ្ធផលនៃប័ណ្ណ

ដាក់ពិន្ទុទៅបញ្ចូលទៅក្នុងផែនការសកម្មភាព ដែលត្រូវកែលំអវិស័យនិមួយៗ។ រាល់សកម្មភាពជាអាទិភាពដែលបានព្រមព្រៀងគ្នាតាមផែ្នកនៃ

សេវាកម្មនិមួយៗនឹងត្រូវយកទៅបញ្ចូលក្នុងផែនការសកម្មភាពគណនេយ្យភាពសង្គមរួម (JAAP) សម្រាប់ឃុំទាំងមូលដែលរួមបញ្ចូលទាំងការ

ទទួលខុសត្រូវពេលវេលាអនុវត្ត និង ជំហានជាក់លាក់បន្ទាប់  (៤). ការពិនិត្យកែលំអផ្ទាំងព័ត៌មានកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ(I4C)។

កិច្ចការនេះបានដឹកនាំពិភាក្សាដោយលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីបានដឹងថាឧបករណ៍ កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4C) អាចមើលយល់

ដោយប្រជាពលរដ្ឋ មុននឹងដាក់ឱ្យប្រើប្រាស់នៅឃុំផ្សេងៗទៀតបាន។

 

យន្តការគណនេយ្យភាពសង្គមបានផ្តល់ឱកាសឲ្យអ្នកផ្ដល់សេវា និងអ្នកទទួលសេវាមានឱកាសជួបជជែកពិភាក្សាគ្នាអំពីចំណុចខ្វះខាត និងចាត់អាទិភាព

ចំពោះសកម្មភាពជាគន្លឹះនានា ដែលអាចជួយកែលំអការផ្តល់សេវាសាធារណៈទាំងឡាយ។ លើសពីនេះ ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវា

អាចតាមដានមើលការបំពេញការងាររបស់អ្នកផ្ដល់សេវាសាធារណៈបានច្រើនជាងមុន ដោយផ្ទៀតផ្ទាត់ទៅតាមកញ្ចប់ព័ត៌មានសម្រាប់

ប្រជាពលរដ្ឋ(I4C) ដែលគ.ជ.អ.ប បានរៀបចំឡើង។ ទាំងនេះគឺជាខ្លឹមសារសំខាន់នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ជាក់ស្តែងកិច្ចប្រជុំ បានអនុម័តសកម្មភាពសំខាន់ៗចំនួនប្រាំសម្រាប់អនុវត្តរួមគ្នា មានដូចជា៖ (១).ការដំឡើងផ្ទាំងថាមពលពន្លឺព្រះអាទិត្យសម្រាប់

មណ្ឌលសុខភាព (២). ការផ្សព្វផ្សាយតម្លៃសេវាសាធារណៈជូនប្រជាពលរដ្ឋដោយក្រុមប្រឹក្សាឃុំ (៣). ការស្វែងរកថវិកាគាំទ្រការសាងសង់សាលាឃុំថ្មី

(៤). ការស្នើសុំផ្តល់គ្រូគ្រប់គ្រាន់សម្រាប់សាលារៀន (៥). ការសាងសង់បង្គន់អនាម័យនៅសាលារៀនដាច់ដោយឡែកពីគ្នាសម្រាប់សិស្សស្រី និង

សិស្សប្រុស។

 

 

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពី

ខែកក្កដា ឆ្នាំ២០១៣ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់

ក្រោមជាតិ ក្នុងគោលបំណងផ្ដល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេសក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្ត្រី

យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈ

ការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់