ដំណើរទស្សនកិច្ចរបស់ លោក អែនឌ្រាស សាប្រាក អគ្គរាជទូតរង​របស់​ស្ថានទូត​ប្រទេស​​អូស្រ្តាលី​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ស្វែងយល់​ពី​ដំណើរការ​នៃ​ការអនុវត្ត​គម្រោង​គណនេយ្យភាព​សង្គម​

គម្រោងអនុវត្តការងារគណនេយ្យភាពសង្គមមានកិត្តិយសក្នុងការទទួលដំណើរទស្សនកិច្ចរបស់ លោក អែនឌ្រាស សាប្រាក អគ្គរាជទូតរងរបស់ស្ថានទូតប្រទេសអូស្រ្តាលីប្រចាំប្រទេសកម្ពុជា មកកាន់ស្រុកសូទ្រនិគម នៅព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តឡើងក្នុងគោលបំណង ស្វែងយល់ពីដំណើរការនៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម​របស់អង្គការទស្សនៈពិភពលោកកម្ពុជា ជាពិសេសដំណើរការដាក់ពិន្ទុដោយប្រជាពលរដ្ឋចំពោះអ្នកផ្តល់សេវាសាធារណៈ និងជួបសំណេះសំណាល់ជាមួយភាគីពាក់ព័ន្ធរួមមាន៖ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកសូទ្រនិគម គណ:កម្មាធិការផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម (JAAPC) ក្រុមអ្នកស្ម័គ្រចិត្តសម្របសម្រួលសហគមន៍(CAF) និងប្រជាពលរដ្ឋ(ក្រុមបរិយាប័ន)។
ប្រភព៖ @ខ្ញុំដឹងអ្នកដឹង

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់