គណនេយ្យ​ភាព​សង្គម​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​មូលដ្ឋាន​មាន​អភិបាល​កិច្ច​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​​

កំពត ៣០ ឧសភា ២០១៦៖ ផែនការអនុវត្តយុទ្ធសាស្ត្រ គណនេយ្យភាពសង្គម គឹជាឧបករណ៍អភិបាលកិច្ចមួយសម្រាប់ជួយជំរុញឲ្យក្រុមប្រឹក្សាថ្នាក់មូលដ្ឋានមានអភិបាលកិច្ចល្អ អាចទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋដែលហៅថាផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់…

កំពត ៣០ ឧសភា ២០១៦៖ ផែនការអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គម គឹជាឧបករណ៍អភិបាលកិច្ចមួយសម្រាប់ជួយជំរុញឲ្យក្រុមប្រឹក្សាថ្នាក់មូលដ្ឋានមានអភិបាលកិច្ចល្អ អាចទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋដែលហៅថាផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់។

 

នេះជាការលើកឡើងរបស់ ឯកឧត្តម ឌី សុកផាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គម កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅខេត្តកំពត។

 

ឯកឧត្តម បានបន្ថែមថា ដើម្បីឲ្យការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមអាចអនុវត្តបានជោគជ័យចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីអ្នកពាក់ព័ន្ធ។ ឯកឧត្តម បានបង្ហាញពីភាពសុទិដ្ឋិនិយមដល់ វគ្គបណ្ដុះបណ្ដាលនេះថាក្រុមប្រឹក្សា និងថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានទទួលបានព័ត៌មានបន្ថែមពីយុទ្ធសាស្រ្តគណនេយ្យភាពសង្គមដើម្បីជួយជំរុញដល់មូលដ្ឋានឲ្យការអនុវត្តទទួលបានជោគជ័យ។

 

សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត សហការជាមួយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដោយមានការគាំទ្រពីលេខាធិការដ្ឋានគ.ជ.អ.ប បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនវត្តយុទ្ធសាស្រ្តគណនេយ្យភាពសង្គមដល់់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សារាជធានី ខេត្ត សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន អគ្គលេខាធិការ និងក្រុមការងារអគ្គលេខាធិការ ដើម្បីឲ្យថ្នាក់ដឹកនាំមូលដ្ឋានមានព័ត៌មានកាន់តែច្រើនពីគណនេយ្យភាពសង្គមដើម្បីជួយជំរុញក្នុងការអនុវត្ត៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់