គណនេយ្យ​ភាពសង្គម​បម្រើ​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ

បន្ទាយមានជ័យ ២៥ កក្កដា ២០១៦៖ ឯកឧត្តមរដ្ឋលេខាធិការដ្ឋានក្រសួងមហាផ្ទៃមានប្រសាសន៍ថា ការងារគណនេយ្យភាពសង្គមគឺជាការងារ ធ្វើយ៉ាងម៉េច ដើម្បីបម្រើផលប្រយោជន៍ របស់ប្រជាពលរដ្ឋឲ្យបានប្រសើរ តាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការដ្ឋានក្រសួងមហាផ្ទៃ

 

បន្ទាយមានជ័យ ២៥ កក្កដា ២០១៦៖ ឯកឧត្តមរដ្ឋលេខាធិការដ្ឋានក្រសួងមហាផ្ទៃមានប្រសាសន៍ថា ការងារគណនេយ្យភាពសង្គមគឺជាការងារធ្វើយ៉ាងម៉េចដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋឲ្យបានប្រសើរតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងវេទិកាសិក្សាស្វែងយល់ការអនុវត្តការងារគណនេយ្យភាពសង្គម របស់គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (I-SAF PSC) កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា គណនេយ្យភាពសង្គមគឺជាការទទួលខុសត្រូវចំពោះសង្គមក្នុងការផ្ដល់សេវាចាំបាច់ជូនប្រជាពលរដ្ឋ។

 

ឯកឧត្តម ងី ច័ន្រ្ទផល មានប្រសាសន៍ថា៖ «នេះជាតួនាទីសំខាន់របស់អាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងការបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព»។
ការរៀបចំវេទិកានេះគឺដើម្បីសិក្សាស្វែងយល់ការអនុវត្តការងារគណនេយ្យភាពសង្គម និងស្វែងយល់ផលលំបាកដើម្បីសិក្សាពីការពង្រីកវិសាលភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមទូទាំងប្រទេស។

 

វេទិកានេះក៏នឹងវិភាគពីទៅលើបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះនៅមូលដ្ឋានដើម្បីរាជរដ្ឋាភិបាលយកទៅធ្វើការពិចារណាសម្រាប់រៀបចំគោលនយោបាយ ដើម្បីកែលម្អការផ្តល់សេវាឲ្យមានប្រសិទ្ធភាពហើយប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពីការខិតខំប្រឹងប្រែងរបស់អ្នកផ្តល់សេវា៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់