ការ​អនុវត្ត​គណនេយ្យ​ភាព​សង្គម​ជំរុញប្រជាពលរដ្ឋឲ្យចូលរួមផ្តល់យោបល់កែ​លម្អការ​ផ្តល់​​សេវា

ក្រចេះ ២ សីហា ២០១៦៖ ឯកឧត្តម ងី ច័ន្ទ្រផល
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គម បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមបញ្ចេញមតិយោបល់ តាមរយៈការដាក់ពិន្ទុការបំពេញការងារ របស់មន្ត្រី និងអង្គភាពផ្តល់សេវា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើអោយការផ្តល់សេវា កាន់តែប្រសើរឡើង។

ឯកឧត្តម ងី ច័ន្ទ្រផល
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គម

 

ក្រចេះ ២ សីហា ២០១៦៖ ឯកឧត្តម ងី ច័ន្ទ្រផល
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គម បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមបញ្ចេញមតិយោបល់ តាមរយៈការដាក់ពិន្ទុការបំពេញការងាររបស់មន្ត្រី និងអង្គភាពផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើអោយការផ្តល់សេវាកាន់តែប្រសើរឡើង។

 

ថ្លែងក្នុងវេទិកាសិក្សាស្វែងយល់ដំណើរការអនុវត្តការងារគណនេយ្យសង្គមរបស់គណ:កម្មាធិការគ្រប់គ្រង
ការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (I-SAF PSC) កាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ នៅវត្ដដារ ឃុំដារ ស្រុកចិត្របូរី ខេត្តក្រចេះ ឯកឧត្តម ងី ច័ន្ទ្រផល
បានជំរុញឲ្យប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធអនុវត្តប័ណ្ឌដាក់ពិន្ទុឲ្យស្របតាមនិតិវិធី និងទាន់ពេលវេលា។

ឯកឧត្តម មានប្រសាសន៍ថា៖ «សូមបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងដំណើរការដាក់ពិន្ទុ និងផ្តល់យោបល់កែលម្អលើការផ្តល់សេវារបស់អង្គភាពផ្តល់សេវា (រដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា)។ សូមឲ្យអង្គការសង្គមស៊ីវិលទាំងអស់ជួយជំរុញធ្វើយ៉ាងណាឲ្យការរៀបចំការដាក់ពិន្ទុទាន់ ពេលវេលា»។

ឯកឧត្តមក៏បានស្នើឲ្យការដាក់ពិន្ទុត្រូវមានភាពសុក្រិត អព្យាក្រិត មិនមានភាពលំអៀងនិង ត្រូវគោរពតាមគោលការណ៍របស់យុទ្ធសាស្រ្តគណនេយ្យភាពសង្គម។

 

ថ្លែងក្នុងកិច្ចប្រជុំជាមួយគណៈអភិបាលខេត្តក្រចេះ មន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអនុវត្តន៍ ឯកឧត្តម  ងី ច័ន្ទ្រផល ស្នើឲ្យជៀសវាងការបញ្រ្ជៀបឬការយកសកម្មភាពនៃរៀបចំប័ណ្ឌដាក់ពិន្ទុជាការវេទិកាបំផុសបំផុល ក្នុងន័យនយោបាយដែលប្រាសចាកពីគោលការណ៍ណែនាំ និងនាំឲ្យប្រជាពលរដ្ឋមានការភាន់ច្រលំ ថាការងារ គណនេយ្យភាពសង្គមជានយោបាយ។

គណនេយ្យភាពសង្គម គឺជាផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ឋប្រជាធិបតេយ្យនៅកម្ពុជា និងជា ឧបករណ៍ដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅថ្នាក់មូលដ្ឋាន ដោយឈរលើគោលការណ៍មូលដ្ឋាន គឺ(១)- ការទទួលបានព័ត៌មាន (២)- ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និង(៣)-ការភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋក្នុងដំណើរការពិភក្សាចរចារធ្វើឲ្យមានភាព ប្រសើរឡើង៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់