ឯកឧត្តម ងី ច័ន្ទ្រផល ជំរុញ​មណ្ឌល​អភិវឌ្ឍធនធានមនុស្សផ្សព្វផ្សាយ​ការងារ​គណ​នេយ្យភាព​​សង្គម

ក្រចេះ ៤ សីហា ២០១៦៖ សម្រាប់ការអនុវត្តការងារគណនេយ្យភាពសង្គម ឯកឧត្តម ងី ច័ន្ទ្រផល
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គម មានប្រសាសន៍ថា 

ក្រចេះ ៤ សីហា ២០១៦៖ សម្រាប់ការអនុវត្តការងារគណនេយ្យភាពសង្គម ឯកឧត្តម ងី ច័ន្ទ្រផល
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គម មានប្រសាសន៍ថា  មណ្ឌលអភិវឌ្ឍធនធានមនុស្សមិនត្រឹមតែគាំទ្រសកម្មភាពអភិវឌ្ឍសមត្ថភាពជាមួយក្រុមប្រឹក្សា មន្ត្រី និងបុគ្គលិកថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលនូវស្ថាប័នពាក់ព័ន្ធ (មន្ទីរសុខាភិបាល មន្ទីរអប់រំយុវជន និងកីឡា ការិយាល័យអប់រំស្រុក ការិយាល័យសុ្រកប្រតិបត្តិ ជាដើម) និងជួយគាំទ្របន្ថែមលើសកម្មភាពត្រួតពិនិត្យតាមដានការអនុវត្តការងារគណនេយ្យភាពសង្គមនៅស្រុក និងឃុំគោលដៅ។

ឯកឧត្តម ងី ច័ន្ទ្រផល ថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំថ្នាក់ខេត្តនៃកម្មវិធីបេសកកម្មសិក្សាស្វែងយល់ការអនុវត្តការងារគណនេយ្យសង្គម របស់គណ:កម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (I-SAF PSC) នៅសាលាខេត្តក្រចេះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦។

ឯកឧត្តម ងី ច័ន្ទ្រផល មានប្រសាសន៍ថា មណ្ឌលអភិវឌ្ឍធនធានមនុស្សមានតួនាទី៖

  • ផ្សព្វផ្សាយពីការងារគណនេយ្យភាពសង្គមដល់ថ្នាក់ដឹកនាំខេត្ត ស្រុក និងស្ថាប័នពាក់ព័ន្ធ
  • បណ្តុះបណ្តាលស្តីពីការអនុវត្តសកម្មភាពការងារគណនេយ្យភាពសង្គមដល់មន្ត្រីបច្ចេកទេសពាក់ព័ន្ធ
  • ត្រួតពិនិត្យនិងតាមដានការអនុវត្ត
  • រៀបចំឲ្យមានមន្រ្តីបង្គោលសម្រាប់ទទួលបន្ទុកការងារគណនេយ្យភាពសង្គមដើម្បីគាំទ្របច្ចេកទេសដល់ការអនុវត្តថ្នាក់ក្រោមជាតិ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់