វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម សម្រាប់ការ​អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

ភ្នំពេញ ៣០ កក្កដា ២០១៤៖ គម្រោងអភិបាលកិច្ចមូលដ្ឋាន (DFGG) នៃក្រសួងមហាផ្ទៃ សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ រយៈពេលបីថ្ងៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ស្តីពីការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅសាលប្រជុំមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច (ក្រសួងមហាផ្ទៃ) ។


ភ្នំពេញ ៣០ កក្កដា ២០១៤៖ គម្រោងអភិបាលកិច្ចមូលដ្ឋាន (DFGG) នៃក្រសួងមហាផ្ទៃ សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ រយៈពេលបីថ្ងៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ស្តីពីការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅសាលប្រជុំមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច (ក្រសួងមហាផ្ទៃ) ។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមសម្របសម្រួលពីអង្គការ Word Vision អង្គការ Pact អង្គការ Save the Children និងអង្គការ Care និងមានការចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប នាយករដ្ឋបាលស្រុក និងអង្គការដៃគូអនុវត្តក្នុងស្រុកគោលដៅ ទីប្រឹក្សាជាតិ និងទីប្រឹក្សាអន្តរជាតិ សរុបមានចំនួន ៥៥ នាក់ (ស្រ្តី១០នាក់)។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីឲ្យនាយករដ្ឋបាលស្រុក តំណាងអង្គការសង្គមស៊ីវិលអនុវត្តក្នុងស្រុកគោលដៅ អាចបង្កើនចំណេះដឹងអំពីឧបករណ៍ខាងតម្រូវការនៃការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍ តាមបែបបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (I-SAF) យន្តការ និងដំណើរការអភិវឌ្ឍសមត្ថភាព និងជំនាញរបស់ពួកគេ ក្នុងការដឹកនាំការបណ្តុះបណ្តាលបន្តអំពី I-SAF ដល់បុគ្គលិកអង្គការសហគមន៍មូលដ្ឋាន (CBO) និងអ្នកពាក់ព័ន្ធនៅថ្នាក់ឃុំ។ 

គេរំពឹងថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ គ្រូបង្គោលនឹងបានយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវ ក្នុងការសម្របសម្រួល វគ្គបណ្តុះបណ្តាលស្តីពី I-SAF (២០១៤- ២០១៧)។ ម៉្យាងវិញទៀត គ្រូបង្គោលថ្នាក់ខេត្ត និងស្រុក នឹងមានការជឿជាក់ និងត្រៀមខ្លួនក្នុងការសម្របសម្រួល និងដឹកនាំការបណ្តុះបណ្តាល I-SAF ដល់អង្គការសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក ប៊ុត ជិ នាយកគម្រោងអភិបាលកិច្ចមូលដ្ឋាន (DFGG) បានគូសបញ្ជាក់អំពីទិដ្ឋភាពទូទៅ នៃផែនការយុទ្ធសាស្រ្ត និងផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលបានអនុម័តដាក់ឲ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៣។ ឧបករណ៍ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ( Information for Citizens [I4C]) នេះមានសារៈសំខាន់ ពីព្រោះវាជាលទ្ធផលនៃការឆ្លុះបញ្ចាំងការផ្តល់សេវា និងការបំពេញតួនាទីភារកិច្ច នឹងវាអាចជួយ ធ្វើការកែលម្អលើការគ្រប់គ្រងរដ្ឋបាលក្រុង និងការផ្តល់សេវាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក ដើម្បីឆ្លើយតបទៅនឹងបញ្ហា ក្តីកង្វល់ និងសេចក្តីត្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព  និងមានការចូលរួម។

ផែនការអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គមដែលរាជរដ្ឋាភិបាលបានអនុម័ត និងដាក់ឲ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៣ មានបួនសមាសភាព៖ (១).ភាពងាយទទួល បានព័ត៌មាននានា និងព័ត៌មានថវិកា (២).ការត្រួតពិនិត្យតាមដានរបស់ប្រជាពលរដ្ឋ (៣). ការសម្របសម្រួល និងការពង្រឹង សមត្ថភាព (៤).ការប្រមូលមេរៀនបទពិសោធន៍ការអនុវត្តល្អ និងការត្រួតពិនិត្យតាមដាន។ ផែនការនេះរួមគ្នាអនុវត្តទាំងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីជំរុញការផ្តល់សេវានៅមូលដ្ឋាន ឲ្យកាន់តែមានភាពល្អប្រសើរឡើង។

ផែនការយុទ្ធសាស្រ្តស្តីពីគណនេយ្យភាពសង្គមនេះមានចក្ខុវិស័យផ្តោតទៅលើការពង្រឹងភាពជាដៃគូររវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋ  ការលើកកម្ពស់នូវសិទិ្ឋអំណាចរបស់ប្រជាពលរដ្ឋ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅអនុវត្តកិច្ច ដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ  ឲ្យកាន់តែមានប្រសិទ្ឋភាព។

ការអនុវត្តផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គម នឹងជួយជំរុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមសវិល និងអ្នកពាក់ព័ន្ឋ ដើម្បីតាមដានការបំពេញតួនាទី ភារកិច្ច និងការផ្តល់សេវាជូនប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាស្រុក ឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងកិច្ចដំណើរការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

មេរៀនដែលសិក្ខាកាមត្រូវសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន៖

  • ការបង្ហាញពីក្របខ័ណ្ឌគណនេយ្យភាពសង្គម និងដំណើរការ
  • គោលការណ៍សំខាន់ៗ នៃក្របខ័ណ្ឌយុទ្ធសាស្រ្តគណនេយ្យភាពសង្គម
  • សារៈសំខាន់របស់ក្របខ័ណ្ឌគណនេយ្យភាពសង្គម
  • ទិដ្ឋភាពទូទៅនៃតម្លាភាពព័ត៌មាន និងថវិកាក្នុងការអនុវត្ត I-SAF
  • ទិដ្ឋភាពទូទៅនៃការត្រួតពិនិត្យដោយប្រជាពលរដ្ឋក្នុង I-SAF
  • ការសម្របសម្រួលប័ណ្ណដាក់ពិន្ទុពហុវិស័យ និងការបណ្តុះបណ្តាល JAAP
  • ការសម្របសម្រួលប័ណ្ណដាក់ពិន្ទុពហុវិស័យ និងការបណ្តុះបណ្តាល JAAP
  • ការឆ្លុះបញ្ចាំងអំពីសិក្ខាសាលាជាមួយវគ្គបណ្តុះបណ្តាលគ្រួបង្គោល (ToT)។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់