កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ ការ​រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០១៥-២០១៧ ខេត្ត ត្បូងឃ្មុំ

ត្បូងឃ្មុំ ០៥ មីនា ២០១៥៖ សាលាខេត្តត្បូងឃុំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ដំណាក់កាលទី ២ (២០១៥-២០១៧) ដើម្បីបម្លែងខ្លឹមសារ នៃផែនការអភិវឌ្ឍន៍ខេត្តទៅជាសកម្មភាព ឬ សេវាជាក់ស្តែងសំដៅលើកកម្ពស់ ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ នៅក្នុងខេត្តសម្រាប់រយៈពេលបីឆ្នាំ របស់ខេត្តត្បូងឃ្មុំ…

ត្បូងឃ្មុំ ០៥ មីនា ២០១៥៖ សាលាខេត្តត្បូងឃុំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ដំណាក់កាលទី ២ (២០១៥-២០១៧) ដើម្បីបម្លែងខ្លឹមសារ នៃផែនការអភិវឌ្ឍន៍ខេត្តទៅជាសកម្មភាព ឬ សេវាជាក់ស្តែងសំដៅលើកកម្ពស់ ការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ នៅក្នុងខេត្តសម្រាប់រយៈពេលបីឆ្នាំ របស់ខេត្តត្បូងឃ្មុំ។

 

កិច្ចប្រជុំនេះអញ្ជើញជាអធិបតីដោយ ឯកឧត្តម លី ឡេង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញ ចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក នាយករដ្ឋបាល នាយក នាយករងទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធាន ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមការងារកសាងផែនការខេត្ត និង មន្រ្តីសាលាខេត្ត ជាច្រើនរូបទៀត។

 

លោក អេង ណារ៉េត ប្រធានមន្ទីរផែនការខេត្ត បានអានរបាយការណ៍ដោយបញ្ជាក់ថា ការកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល រាជធានីខេត្ត ជាការងារចាំបាច់ដែលត្រូវធ្វើ និងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំចំពោះដំណើរការកសាង កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្តនេះ ជាផ្នែកមួយនៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឍការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយ និងច្បាប់គ្របគ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ក្នុងគោលបំណង ធានាឲ្យមានគណនេយ្យភាពពិតប្រាកដ ជូនប្រជាពលរដ្ឋ ដែលបានលើកគម្រោង អភិវឌ្ឍន៍ ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខ្លួន។

 

ឯកឧត្តម លី ឡេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺជាសក្ខីភាពមួយដ៏មានតម្លៃដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការអនុវត្តតួនាទី ភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់របស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិ ក្នុងការប្រតិបត្តិច្បាប់ ស្តីពីការគ្រប់គ្រង រដ្ឋាភិបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អនុក្រឹត្យស្តីពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រកាសស្តីពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីណែនាំបច្ចេកទេសស្តីពី ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ក្រុង ស្រុក និងគោលការណ៍ណែនាំ ស្តីពីការកសាងកម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ ដោយយកចិត្តទុកដាក់ខ្ពស់។

 

ឯកឧត្ដម ក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័ននានា ដែលបានមកចូលរួមក្នុងកិច្ចប្រជុំនេះ ព្រមទាំងផ្ដាំផ្ញើដល់មន្ទីរ អង្គភាព ដែលពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាខិតខំ បំពេញកាតព្វកិច្ចរបស់អង្គភាពឲ្យបានល្អប្រសើរ៕

ដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់