កិច្ច​ប្រជុំ​​ផ្ទៃ​ក្នុង​​បើក​ទូលាយ​​ដើម្បី​ត្រួត​ពិនិត្យ ​វាយតម្លៃ​​សកម្មភាព​​ការងារ​​​រយៈពេល​១​ឆ្នាំ​ ធៀប​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣

កំពង់ឆ្នាំង ២៩ សីហា ២០១៤៖ ការប្រជុំផ្ទៃក្នុងបើកទូលាយ ដើម្បីត្រួតពិនិត្យ វាយតម្លៃ សកម្មភាព ការងារគ្រប់ផ្នែក ក្នុងរយៈពេល ១ឆ្នាំនៃការធ្វើកំណែទំរង់ ធៀបនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាល ទី៥ នៃរដ្ឋសភាពិធីនេះ ប្រារព្ធធ្វើ ឡើង នៅព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ក្នុងសាលាខេត្តកំពង់ឆ្នាំង…

កំពង់ឆ្នាំង ២៩ សីហា ២០១៤៖ ការប្រជុំផ្ទៃក្នុងបើកទូលាយ ដើម្បីត្រួតពិនិត្យ វាយតម្លៃ សកម្មភាព ការងារគ្រប់ផ្នែក ក្នុងរយៈពេល ១ឆ្នាំនៃការធ្វើកំណែទំរង់ ធៀបនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាល ទី៥ នៃរដ្ឋសភាពិធីនេះ ប្រារព្ធធ្វើ ឡើង នៅព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ក្នុងសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។ ចូលរួមក្នុងឱកាសនោះក៏មានឯកឧត្តមអភិបាលរងខេត្ត លោកព្រះរាជអាជ្ញា លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក សរុបជាង១០០នាក់។

មានប្រសាសន៍ បើកអង្គប្រជុំ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ក្នុងរយៈពេល១ឆ្នាំបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បី (កំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា) មន្ត្រី រាជកងកម្លាំងប្រដាប់អាវុធបានចូលរួមយ៉ាងសកម្មក្នុងការកែទម្រង់ស៊ីជម្រៅ អនុវត្តន៍តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ កត្តាសំខាន់សំដៅបន្តពង្រឹងការថែរក្សា សណ្តាប់ធ្នាប់សន្តិសុខនយោបាយ ក្នុងសង្គម និងកិច្ចដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បន្តពង្រឹងគោលការណ៍នីតិរដ្ឋ លើកកម្ពស់ការគោរពសិទ្ធិមនុស្សជំរុញកំណើនសេដ្ឋកិច្ច បន្តបង្កើតការងារ និងធានាបាននូវប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា រយៈពេលមួយឆ្នាំនេះទោះបីអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងគ្រប់អង្គភាព ជុំវិញខេត្ត បានចូលរួមយ៉ាងសកម្មធ្វើការកំណែទម្រង់ និងទទួលបានលទ្ធផលល្អក៏ដោយ តែសូមអោយចូលរួមអនុវត្តន៍បន្តទៀត។ ឯកឧត្តមបានជំរុញអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គភាពជុំវិញខេត្ត លើកការពិភាក្សានៅចំណុចខ្វះខាត និងបញ្ហាប្រឈមជាច្រើន ដូចជាបញ្ហាគ្រឿងញៀន បទល្មើសព្រៃឈើ បទល្មើសជលផល ទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ បញ្ហាបរិស្ថាន ជាពិសេសសំរាម ជំរុញការប្រមូលពន្ធ ការងារបង្កបង្កើនផល ការងារចំណាកស្រុក ពង្រឹងគុណភាពអប់រំ សេវាសុខាភិបាល និងដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្ម រវាងកម្មករនិងថៅកែរោងចក្រ ជាពិសេសជាងនេះទៅទៀតកត្តាសំខាន់សុំអោយអង្គប្រជុំថ្ងៃនេះពិភាក្សា ការងារបញ្ហាទំនាស់ដីធ្លីជាបញ្ហាសំខាន់បំផុតនិងត្រូវរួមគ្នាបន្ត ដោះស្រាយអោយបានតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដកស្រង់ចេញពីគេហទំព័រខេត្តកំពង់ឆ្នាំង។ http://administration.kch.ncdd.gov.kh/?p=1833

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់