ទំនាក់ទំនង​ផ្ទៃ​ក្នុង​រដ្ឋបាល និង ទំនាក់​ទំនង​អន្តរ​រដ្ឋបាល​​ល្អ ជួយ​ពង្រឹង​ការ​អនុវត្ត​តួនាទី ​ភារកិច្ច​ក្រុមប្រឹក្សា

កំពង់ចាម ៥ សីហា ២០១៦៖ មានទំនាក់ទំនងផ្ទៃក្នុងរដ្ឋបាល និងទំនាក់ទំនងអន្តររដ្ឋបាលល្អនឹងជួយឱ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនមានបានល្អប្រសើរ។

 

កំពង់ចាម ៥ សីហា ២០១៦៖ មានទំនាក់ទំនងផ្ទៃក្នុងរដ្ឋបាល និងទំនាក់ទំនងអន្តររដ្ឋបាលល្អនឹងជួយឱ្យក្រុមប្រឹក្សារដ្ឋបាល ថ្នាក់ក្រោមជាតិអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនមានបានល្អប្រសើរ។

 

នេះជាកាលើកឡើងរបស់លោកជ័យ សម្បត្តិផល្លា អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងវគ្គបណ្ដុះបណ្ដាលឯកសារបច្ចេកទេសស្ដីពីទំនាក់ទំនងអន្តររដ្ឋបាល និងទំនាក់ទំនងផ្ទៃក្នុងរដ្ឋបាលសម្រាប់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម។

 

លោកជ័យ សម្បត្តិផល្លា បានបន្តទៀត ច្បាប់អង្គការបានកំណត់ថារដ្ឋបាលថ្នាក់ក្រោមជាតិត្រូវគ្រប់គ្រងតាមរបៀបរដ្ឋបាលឯកភាព ដែលក្រុមប្រឹក្សាដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល រៀបចំ អនុវត្តកិច្ចដំណើរការរដ្ឋបាល និងកិច្ចអភិវឌ្ឍន៍មូលដ្ឋានដោយផ្ទាល់។ ឯកសារបច្ចេកទេសនេះ នឹងជួយបង្កើនទំនាក់ទំនងផ្ទៃក្នុងរដ្ឋបាល និងទំនាក់ទំនងអន្តររដ្ឋបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកៀរគរធនធានដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

 

ក្នុងឱកាសនោះដែរ លោកស្រី ឃឹម សុខគឹមលី ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពខេត្តបន្ទាយមានជ័យ បានចាប់អារម្មណ៍ថា វគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសនឹងអាចជួយពង្រឹងអំណាចរបស់ក្រុមប្រឹក្សា តាមរយៈយន្តការមួយច្បាស់លាស់ក្នុងការបង្កើនទំនាក់ទំនងឱ្យមានប្រសិទ្ធភាព។ លោកស្រីបានបន្តទៀតថា បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ ដោយប្រើប្រាស់យន្តការមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនឹងបណ្ដុះបណ្ដាលបន្តដល់ក្រុង ស្រុកនៅពេលខាងមុខ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់