ប្រព័ន្ធ​​ត្រួត​ពិនិត្យ​​ផ្ទៃ​​ក្នុង​​រដ្ឋ​បាល​ក្រុង ស្រុក ខណ្ឌ ជួយ​​ឲ្យ​​កា​រ​​សម្រេច​ចិត្ត​​​​មាន​​​ប្រសិទ្ធ​​ភាព​​ខ្ពស់

កំពង់ចាម ២៧ មេសា ២០១៦៖ “ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ” គឺជាចំណងជើង របស់កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។

កំពង់ចាម ២៧ មេសា ២០១៦ “ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ” គឺជាចំណងជើង របស់កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិសម្រាប់អនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។ ការអភិវឌ្ឍនេះនឹងសម្រេចឲ្យបាននូវប្រព័ន្ធអភិវឌ្ឍមូលដ្ឋាន និងអភិបាលកិច្ចមូលដ្ឋាន ដែលតម្រូវឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានប្រព័ន្ធគាំទ្រច្បាស់លាស់ ដើម្បីធានានិរន្តរភាពការងារក្នុងការផ្តល់សេវា ឬការឆ្លើយតបផ្សេងៗប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។

ការលើកឡើងនេះធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ ដល់មណ្ឌលធនធានមនុស្សនៃខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង រតនគីរី ព្រះវិហារ ព្រៃវែង និងស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍមូលដ្ឋានក្នុងការផ្ដល់សេវាសាធារណៈ ឲ្យមានប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋ ដែលចាំបាច់ត្រូវមានទិន្នន័យ និងព័ត៌មានឲ្យបានគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្ត និងតាមដានការអនុវត្តសកម្មភាពអភិវឌ្ឍន៍ផ្សេងៗនៅថ្នាក់ ក្រុង ស្រុក ខណ្ឌ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់