សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគសង្កាត់ឆ្នាំ២០១៥ ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៣០ ធ្នូ ២០១៤៖ ដើម្បីឲ្យគម្រោងសកម្មភាពអភិវឌ្ឍន៍សំខាន់ៗ ដែលបានស្នើឡើងដោយក្រុមប្រឹក្សាសង្កាត់មានភាពស៊ីសង្វាក់ជាមួយគោលនយោបាយយុទ្ធសាស្រ្ត និងសកម្មភាពនានារបស់មន្ទីរជំនាញជុំវិញខេត្ត…

អត្ថបទដោយ៖ លោកស្រី សៀវ សិនេហ៍ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត

បន្ទាយមានជ័យ ៣០ ធ្នូ ២០១៤៖ ដើម្បីឲ្យគម្រោងសកម្មភាពអភិវឌ្ឍន៍សំខាន់ៗ ដែលបានស្នើឡើងដោយក្រុមប្រឹក្សាសង្កាត់មានភាពស៊ីសង្វាក់ជាមួយគោលនយោបាយយុទ្ធសាស្រ្ត និងសកម្មភាពនានារបស់មន្ទីរជំនាញជុំវិញខេត្ត និងបណ្តាអង្គការជាតិ អន្តរជាតិតាមរយ:ការចូលរួមពិភាក្សា និងចរចាររវាងមន្ទីរ អង្គការនានា និងក្រុមប្រឹក្សាសង្កាត់ក្នុងគោលបំណងប្រមូលផ្តុំ និងបង្កើនសក្តានុពលធនធានចំាបាច់ទំាងឡាយសម្រាប់គំាទ្រកិច្ចអភិវឌ្ឍមូលដ្ឋានសង្កាត់ឆ្នំា២០១៥ រដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគសង្កាត់ឆ្នាំ២០១៥ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលាក្រុងសិរីសោភ័ណ ។ 

 

សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្តម អោម ចន្ថា អភិបាលរងខេត្ត លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោកស្រី ចាន់ ថេង  អភិបាលនៃគណ:អភិបាលក្រុង លោកស្រី សៀវ  សិនេហ៍  ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត លោកស្រី ព្រំ ស៊ីណា ប្រធានមន្ទីរផែនការខេត្ត និងមានសមាសសភាពអញ្ជើញចូលរួមសរុបមានចំនួន៨០នាក់ (ស្រី១៩នាក់) ក្នុងនោះមានអភិបាលរងខេត្ត គណៈប្រតិភូក្រសួងផែនការ គណៈប្រតិភូ UNDP ប្រធាន ឬតំណាងមន្ទីរជំនាញជុំវិញខេត្ត ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង មន្ត្រីរដ្ឋបាលក្រុង និងមន្រ្តីការិយាល័យជុំវិញក្រុង ចៅសង្កាត់ ស្មៀនសង្កាត់ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ទូទំាងក្រុង ទីប្រឹក្សា និងមន្រ្តីសម្របសម្រួលក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងប្រធាន ឬតំណាងអង្គការសង្គមស៊ីវិលនានា។ 

 

ថ្លែងបើកអង្គសិក្ខាសាលា លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ បានបញ្ជាក់អំពីគោលបំណងរបស់សិក្ខាសាលា និងមានមតិស្វាគមន៍បើកអង្គសិក្ខាសាលា ក្នុងនោះដែរលោកស្រី សៀវ សិនេហ៍ទីប្រឹក្សាកម្មវិធីជាតិថ្នាក់ខេត្ត ក៏បានចូលរួមចែករំលែកបទពិសោធន៍ និងលទ្ធផលនៃសិក្ខាសាលាសមាហរណកម្មផែនការដែលបានអនុវត្តកន្លងមក និងបានផ្តល់ព័ត៌មានអំពីវឌ្ឍនភាពនៃការរៀបចំ ផអ៣ ដំណាក់កាលទី២ គោលបំណងចម្បង និងលក្ខណៈពិសេសរបស់ ផអ៣ ទី២។ 

 

លោក អោម ចន្ថា អភិបាលរងខេត្ត ក៏មានមតិចូលរួមបង្ហាញសារសំខាន់នៃអង្គសិក្ខាសាលា បន្ទាប់មកលោកស្រី ព្រំ ស៊ីណាប្រធានមន្ទីរផែនការខេត្តបានណែនំាអំពីដំណើរការសិក្ខាសាលា ដោយចៅសង្កាត់នីមួយៗបានបង្ហាញលទ្ធផលអនុវត្តកម្មវិធីវិនិយោគសង្កាត់ឆ្នំា២០១៤ និងពង្រាងកម្មវិធីវិនិយោគសង្កាត់ឆ្នំា២០១៥ រៀងៗខ្លួន។ 

 

អង្គសិក្ខាសាលាក៏ធ្វើការបែងចែកក្រុមពិភាក្សាចរចារគំាទ្រគម្រោងនានារបស់សង្កាត់ និងឈានដល់ការចុះកិច្ចព្រមព្រៀងគំាទ្រគម្រោងជាបណ្តោះអាសន្នរវាងមន្ទីរ អង្គការ និងចៅសង្កាត់។ មន្ទីរជំនាញ និងអង្គការបានបង្ហាញអំពីការគំាទ្ររបស់ខ្លួន និងមានសំណួរចម្លើយយ៉ាងច្រើន។

 

លោកស្រី ព្រំ ស៊ីណា ប្រធានមន្ទីរផែនការខេត្តបានបូកសរុបលទ្ធផលនៃរបស់អង្គសិក្ខាសាលាដោយបានបញ្ជាក់ថា៖ ជារួមមានគម្រោងចំនួន១៧១បានទទួលការគំាទ្រ  (ក្រៅផែនការសង្កាត់ៈ១២គម្រោង) មានទឹកប្រាក់សរុបចំនួន ១៨.១៨៦.០៩៨ដុល្លារ  ដែលក្នុងនោះ អង្គការចំនួន៦ ក្នុងចំណោមអង្គការទាំង៩ ដែលបានចូលរួម បានគាំទ្រគម្រោងចំនួន៨២ (ក្រៅផែនការៈ២គម្រោង) មានទឹកប្រាក់គាំទ្រចំនួន ៧១៥.១៩៩ដុល្លារ និងមន្ទីរពាក់ព័ន្ធចំនួន៧ក្នុងចំណោមមន្ទីរទាំង១៣ដែលបានចូលរួមបានគាំទ្រគម្រោងចំនួន៨៩ (ក្រៅផែនការៈ១០គម្រោង) មានទឹកប្រាក់គាំទ្រចំនួន១៧. ៤៧០.៨៩៩ដុល្លារ។ 

 

ឯកឧត្តម ហ៊ូ តំាងអេង រដ្ឋលេខាធិការក្រសួងផែនការបានចូលរួមផ្តល់មតិកត់សំគាល់ និងបានណែនំាផ្តែផ្តំាជូនអង្គសិក្ខាសាលាទាំងមូល។ នៅចុងបញ្ចប់ លោកស្រី ចាន់ ថេង អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ មានមតិតម្រង់ទិសការងារ  ថ្លែងអំណរគុណចំពោះគណៈអធិបតី ព្រមទាំងអ្នកចូលរួមទាំងអស់ និងប្រកាសបិទអង្គសិក្ខាសាលា ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់