ការ​បញ្ជ្រាប​ការ​ប្រែប្រួល​អាកាសធាតុ​ និង​បរិយាប័ន្ន​សង្គម​ក្នុង​ដំណើរការ​កសាង​កម្មវិធី​វិនិយោគឃុំ

ភ្នំពេញ ១៤ កញ្ញា ២០១៦៖ ឯកសារជំនួយស្មារតីស្ដីពីវិធីសាស្ត្របញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្នសង្គមក្នុងដំណើរការកសាងកម្មវិធីវិនិយោគឃុំ ត្រូវបានផ្សព្វផ្សាយនិងប្រមូលធាតុចូលបន្ថែមពីអ្នកពាក់ព័ន្ធ ដើម្បីទទួលបានការគាំទ្របន្ថែមសម្រាប់ការអនុវត្តនៅពេលអនាគត។

ភ្នំពេញ ១៤ កញ្ញា ២០១៦៖ ឯកសារជំនួយស្មារតីស្ដីពីវិធីសាស្ត្របញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្នសង្គមក្នុងដំណើរការកសាងកម្មវិធីវិនិយោគឃុំ ត្រូវបានផ្សព្វផ្សាយនិងប្រមូលធាតុចូលបន្ថែមពីអ្នកពាក់ព័ន្ធ ដើម្បីទទួលបានការគាំទ្របន្ថែមសម្រាប់ការអនុវត្តនៅពេលអនាគត។

 

មានមតិបើកកិច្ចប្រជុំ លោក ឈុន ប៊ុនណារ៉ា អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍លើកឡើងពីសារសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានដើម្បីធានាថាការអភិវឌ្ឍន៍នានាឆ្លើយតបតាមតម្រូវការ ជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ «សៀវភៅនេះផ្ដោតសំខាន់លើការអនុវត្តនៅថ្នាក់មូលដ្ឋាន[ភូមិ] ដើម្បីអាចមានលទ្ធភាពស្រង់ទិន្នន័យផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុឱ្យបានច្បាស់លាស់។ ពេលនោះឃុំ សង្កាត់នឹងអាចធ្វើផែនការឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋានមានប្រសិទ្ធភាពខ្ពស់»។

 

លោកបានបញ្ជាក់ថា ផែនការអនុវត្តដំណាក់កាលទី២ ២០១៥-២០១៧ (ផអ៣ទី២) បានចាត់ទុកការប្រែប្រួលអាកាសធាតុគឺជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ ហើយលេខាធិការដ្ឋាននឹងស្នើដាក់បញ្ចូលបញ្ហាប្រែប្រួលអាកាសធាតុទៅក្នុងវិស័យមួយនៃផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់។ ឯកសារជំនួយស្មារតីស្ដីពីវិធីសាស្ត្របញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្នសង្គមក្នុងដំណើរការកសាងកម្មវិធីវិនិយោគឃុំ នឹងអាចក្លាយជាឧបសម្ព័ន្ធមួយផងដែរ។

 

លោក មិន មុនី ទីប្រឹក្សាអង្គការកម្មវិធីស្បៀងអាហារពិភពលោកបានលើកឡើងថា ការសហការរៀបចំឯកសារជំនួយស្មារតីនេះស្រប់ពេលដែលបរិបទដែលប្រទេសកម្ពុជាកំពុងទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរបង្កឡើងដោយ ការប្រែប្រួលអាកាសធាតុ ជាពិសេសនៅជនបទ។ លោកសង្ឃឹមថាឧបករណ៍មួយចំនួនក្នុងឯកសារនេះ និងអាចជំនួយស្មារតីដល់រដ្ឋបាលឃុំសម្រាប់ប្រើប្រាស់ក្នុងការពិភាក្សា វិភាគផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ និងអាទិភាពនៅតាមភូមិជាមួយក្រុមជនងាយរងគ្រោះនានាមុនពេលដំណើរការការកសាងផែនការវិនិយោគឃុំ។

 

គួរបញ្ជាក់ថា កម្មវិធីស្បៀងអាហារពិភពលោក សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំបូកសរុបការងាររៀបចំឯកសារស្ដីពីវិធីសាស្ត្របញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្នសង្គមក្នុងដំណើរការកសាងកម្មវិធីវិនិយោគឃុំ ដោយមានការចូលរួមពីមន្ត្រីអនុវត្តគម្រោងសាកល្បងមកពីខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តពោធិ៍សាត់ ដើម្បីកៀរគរការគាំទ្របន្ថែមសម្រាប់ការអនុវត្តនៅពេលអនាគត៕ NCDDs

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់