សេចក្ដី​ណែនាំ​បញ្ជ្រាប​ការ​ប្រែប្រួល​អាកាសធាតុ និង​យេនឌ័រ​ផ្តល់​សារៈសំខាន់​ដល់​ឃុំ​សម្រាប់​ដាក់​បញ្ចូល​តម្រូវ​ការរបស់​សហគមន៍

ភ្នំពេញ ២៤ មិថុនា ២០១៦៖ ដើម្បីឆ្លើយតបនិងបញ្ហាការប្រែប្រួលអាកាសធាតុ និងបំពេញតម្រូវរបស់ជនងាយរងគ្រោះ រដ្ឋបាលថ្នាក់ក្រោមជាតិចាំបាច់ត្រូវមានសេចក្ដីណែនាំមួយច្បាស់លាស់ក្នុងដំណើរការកសាងកម្មវិធីវិនិយោគឃុំ សង្កាត់។

ភ្នំពេញ ២៤ មិថុនា ២០១៦៖ ដើម្បីឆ្លើយតបនិងបញ្ហាការប្រែប្រួលអាកាសធាតុ និងបំពេញតម្រូវរបស់ជនងាយរងគ្រោះ រដ្ឋបាលថ្នាក់ក្រោមជាតិចាំបាច់ត្រូវមានសេចក្ដីណែនាំមួយច្បាស់ លាស់ក្នុងដំណើរការកសាងកម្មវិធីវិនិយោគឃុំ សង្កាត់។

 

នេះជាការលើកឡើងរបស់លោក ឈុន ប៊ុនណារ៉ា អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីសេចក្ដីណែនាំការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងយេនឌ័រនៅក្នុងដំណើរការកសាងកម្មវិធីវិនិយោគឃុំ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានទន្លេបាសាក់២។

 

លោក ឈុន ប៊ុនណារ៉ា បានបន្តទៀតថា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុ ឯកសារនេះនឹងក្លាយជាជំនួយស្មារតីដ៏មានសារៈសំខាន់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការប្រើប្រាស់ និងមានលទ្ធភាពដាក់បញ្ចូលនូវរាល់បញ្ហា និងតម្រូវការសម្រាប់ឆ្លើយតប ឬបន្សាំនឹងការប្រែប្រួលអាកាសធាតុនៅក្នុងសហគមន៍របស់ខ្លួន។

 

លោកបានបន្តថា លេខាធិការដ្ឋានគ.ជ.អ.ប នឹងបន្តសហការជាមួយអង្គការស្បៀងអាហាពិភពលោកប្រចាំនៅកម្ពុជា គាំទ្រដល់ដំណើរការការអនុវត្តសាកល្បងដល់ឃុំចំនួន១២ និងដាក់បញ្ចូលសេចក្ដីណែនាំនេះក្នុងដំណើរការកសាងកម្មវិធីវិនិយោគឃុំ នៅទូទាំងប្រទេសនៅថ្ងៃអនាគត៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់