ផ្សព្វផ្សាយ​លទ្ធផល​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​ថ្នាក់ក្រុង ស្រុក ជុំទី៧ ឆ្នាំ២០១៣-២០១៤

កំពង់ឆ្នាំង ៧ សីហា ២០១៤៖ សិក្ខាសិលាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការថ្នាក់ស្រុក ស្ដីពី ការបង្ហាញលទ្ធផល អត្តសញ្ញាណកម្មគ្រួសារក្រីក្របានរៀបចំឡើង ដោយមន្ទីរផែនការខេត្ត និងសាលាស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំងបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤។

 

កំពង់ឆ្នាំង ៧ សីហា ២០១៤៖ សិក្ខាសិលាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការថ្នាក់ស្រុក ស្ដីពីការបង្ហាញលទ្ធផល អត្តសញ្ញាណកម្មគ្រួសារ

ក្រីក្របានរៀបចំឡើង ដោយមន្ទីរផែនការខេត្ត និងសាលាស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំងបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤។

 

លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបាន

ដាក់ចេញនូវគោលដៅជាអាទិភាព ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដោយបានដាក់ចេញនូវអនុក្រឹត្យលេខ ២៩១អនក្រ.បក

ចុះថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១៣ស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងបានចាត់ទុកថា នីតិវិធីនេះជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការជំរុញល្បឿន

នៃការកាត់បន្ថយភាព ក្រីក្រឲ្យបានឆាប់រហ័សដើម្បីសម្រេចបានជោគជ័យក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងឈានទៅសម្រេច

បានគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជានៅឆ្នាំ២០១៥។

 

លោក ចែម ភក្តិ អភិបាលរងស្រុកបរិបូណ៌បានឲ្យដឹងថា សម្រាប់ជុំទី៧ ឆ្នាំ២០១៣-២០១៤នេះ កម្មវិធីអត្តញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងផែនការ

បានអនុវត្តន៍កម្មវិធីធ្វើអត្តញ្ញាណកម្មគ្រួសារក្រីក្រនៅក្នុងខេត្តចំនួន៨រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់

ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ និងខេត្តរតនគិរី ហើយនៅតាមបណ្ដាខេត្តនីមួយៗមានមន្ទីរផែនការជាអង្គភាពគ្រប់គ្រងដឹកនាំ និង

សម្របសម្រួលលើការងារនេះ។

 

ដោយឡែកនៅក្នុងខេត្តកំពង់ឆ្នាំងបានអនុវត្តន៍នៅក្នុងភូមិចំនួន៥៦០ភូមិនិយាយរួម និងនិយាយដោយ ឡែកស្រុកបរិបូណ៌បានអនុវត្តន៍

ចំនួន៦៤ភូមិ។ រហូតមកដល់បច្ចុប្បន្ន ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅក្នុងស្រុកត្រូវបានបញ្ចប់ ការរៀបចំបញ្ជី គ្រួសារក្រីក្រចុងក្រោយ

ដែលបានពិនិត្យទទួលស្គាល់ដោយក្រុមប្រឹក្សាឃុំ និងបានរៀបចំផលិតប័ណ្ណសមធម៌ចប់ជាស្ថាពរ ដែលនឹងត្រូវផ្ដល់ជូនលោកមេឃុំនៅក្នុង

សិក្ខាសាលានេះសម្រាប់យកទៅចែកជូនប្រជាពល រដ្ឋតាមភូមិ ដែលជាគ្រួសារក្រីក្រ។

 

លោកបានបញ្ជាក់បន្ថែមទៀតថា អត្រាប្រៀបធៀបភាពក្រីក្ររវាងភូមិ និងឃុំ និងព័ត៌មានមួយចំនួនទៀត ជាលទ្ធផលអត្តសញ្ញាណកម្ម

គ្រួសារក្រីក្រឆ្នាំ២០១៣-២០១៤បាន បង្ហាញថា នៅខេត្តកំពង់ឆ្នាំងមានគ្រួសារក្រីក្រកម្រិត១និងកម្រិត២ចំនួន ២៩.៥% ក្នុងនោះ

ស្រុកបរិបូណ៌មានគ្រួសារក្រីក្រកម្រិត១និងកម្រិត២ចំនួន ២៦.៥២% បើប្រៀបធៀបការអនុវត្ត កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឆ្នាំ២០១០

ស្រុកមានគ្រួសារក្រីក្រកម្រិត១និងកម្រិត២ ចំនួន ៤៣.៤% ឃើញថាមានការថយចុះគួរជាទីមោទនៈ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៖ http://www.akp.gov.kh/kh/?p=91000

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់