ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ៧៥.០៨៩ នាក់​ទទួល​បាន អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​​​គំរូ​ថ្មី

ព្រះសីហនុ ៣ មិថុនា ២០១៥៖ ព័ត៌មានដែល “AKP” ទទួលបានពីការិយាល័យ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា “ចាប់តាំងពីពេលធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី មកដល់ដំណាច់ខែឧសភាឆ្នាំ២០១៥ ប្រជាពល រដ្ឋខេត្តព្រះសីហនុ ចំនួន ៧៥.០៨៩នាក់ ទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរគំរូថ្មីដល់ដៃ ក្នុងចំណោមប្រជាពលរដ្ឋចាប់ តាំងពី អាយុ១៥ឆ្នាំឡើង ចំនួន ១៥១.៧៧៨នាក់។

ប្រជាពលរដ្ឋដែលពុំមានអត្តសញ្ញាណប័ណ្ណគំរូថ្មី ក្នុងនោះមាន៦៩.៧១៦ នាក់នៅកាន់អត្តសញ្ញាណប័ណ្ណគំរូចាស់ និង៩.៣៣១នាក់ទៀត ពុំទាន់បានធ្វើទាំងគំរូចាស់ និងគំរូថ្មី ។

លោកវរសេនីយ៍ទោ សៅ ស៊ាន នាយការិយាល័យអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរបានប្រាប់ “AKP” ថា មន្ត្រី ជំនាញអត្តសញ្ញាណប័ណ្ណមានវិធានការជាបន្ទាន់ ចុះសហការជាមួយអាជ្ញាធរភូមិឃុំសង្កាត់ទាំងអស់ក្នុងខេត្ត ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យរួសរាន់នាំគ្នាមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មីឱ្យបានគ្រប់ៗគ្នា។

ដោយអ្នកមានអត្តសញ្ញាណប័ណ្ណគំរូចាស់ ត្រូវយកប្តូរ ជាមួយគំរូថ្មី ឯអ្នកពុំទាន់មានត្រូវធ្វើថ្មីជាបន្ទាន់ ។ លោកនាយការិយាល័យបាន បញ្ជាក់ផងដែរថា “បច្ចុប្បន្នប្រជាពលរដ្ឋ បាន និងកំពុងមកបំពេញបែបបទធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាបន្តបន្ទាប់ នៅការិយាល័យអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដែលមានមន្ត្រី ប្រចាំការធ្វើបែបបទជូនទៅតាមបច្ចេកទេស ការងារ និងបង់តម្លៃដែលរដ្ឋកំណត់ឱ្យ។

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ មានអត្ថប្រយោជន៍ខ្លាំងណាស់ ក្រៅពីការប្រើប្រាស់រាល់ការងារ រដ្ឋបាលផ្សេងៗ វាមានគ្រប់គ្រងទិន្នន័យ ប្រវត្តិរូប កន្លែងរស់នៅការផ្លាស់ប្តូរទីលំនៅ ក្រយៅដៃ ដើម្បីបញ្ជាក់ ពីស្ថានភាពរស់នៅរបស់បុគ្គលម្នាក់ៗ ព្រោះបានផលិតឡើងដោយ ប្រព័ន្ធបច្ចេកវិទ្យាទំនើបទៅតាមស្តង់ដារអន្តរជាតិ។ ពិសេសអត្តសញ្ញាណប័ណ្ណ គំរូថ្មីនេះមានសភាពជាប់ស្វិតមិនរហែក មិនជ្រាបទឹក អាចប្រើប្រាស់ រយៈពេល ១០ឆ្នាំទើបអស់សុពលភាព។

ខេត្តព្រះសីហនុមានក្រុង១ ស្រុក៣ សង្កាត់៥ ឃុំ២២ ភូមិ១១២ មានប្រជា ពលរដ្ឋសរុប៣៩.៧៦៤គ្រួសារ ស្មើនឹងមនុស្ស១៩៨.៧២៦នាក់ ក្នុងនោះស្រី ១០.០៧៣នាក់៕

ដកស្រង់ពី AKP (2-6-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់