ប្រជាពលរដ្ឋខេត្តព្រះសីហនុចំនួន៦៤.៥៧៣នាក់ ទទួលបានអត្តសញ្ញាណប័ណ្ណគំរូថ្មី

ព្រះសីហនុ ១១ មីនា ២០១៥៖ លោកវរសេនីយ៍ទោ សៅ ស៊ាន នាយការិយាល័យនគរបាលស្ថិតិ និង អត្តសញ្ញាណប័ណ្ណ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងថាគិតមកត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥ ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទទួលបានអត្តសញ្ញាណប័ណ្ណគំរូថ្មីមានចំនួន ៦៤.៥៧៣នាក់ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងចំណោមក្រុង០១ និងស្រុកចំនួន០៣…

ព្រះសីហនុ ១១ មីនា ២០១៥៖ លោកវរសេនីយ៍ទោ សៅ ស៊ាន នាយការិយាល័យនគរបាលស្ថិតិ និង អត្តសញ្ញាណប័ណ្ណ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងថាគិតមកត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥ ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទទួលបានអត្តសញ្ញាណប័ណ្ណគំរូថ្មីមានចំនួន ៦៤.៥៧៣នាក់ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងចំណោមក្រុង០១ និងស្រុកចំនួន០៣។

 

លោកវរសេនីយ៍ទោ សៅ ស៊ាន ឱ្យដឹងបន្តថា មកដល់បច្ចុប្បន្ន នៅខេត្តព្រះសីហនុមានប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើង ដែលត្រូវមកប្តូរ និងធ្វើអត្តសញ្ញាណប័ណ្ណប្រភេទគំរូថ្មីគឺមានចំនួន១៥១.៧៧៨នាក់ហើយ។ ក្នុងនោះ ក្រុងព្រះសីហនុមានប្រជាពលរដ្ឋមានចំនួន ៧០.៧១៧ នាក់ ប្រុស៣៤.២៤០ នាក់ ប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណគំរូចាស់ចំនួន៤៦.៣៧៦នាក់ និង អ្នកមកធ្វើ និងប្តូរអត្តសញ្ញាណបណ្ណ័គំរូថ្មីបានចំនួន២០.៩២០នាក់ ។

 

ស្រុក ស្ទឹងហាវមានប្រជាពលរដ្ឋចំនួន១៦.៧៦២នាក់ ប្រុស៨.៤១៧នាក់ អ្នកមាន អត្តសញ្ញាណប័ណ្ណគំរូចាស់ចំនួន៩.១១០នាក់ និងមកធ្វើនិងប្តូរយកអត្តសញ្ញាណប័ណ្ណគំរូថ្មីបានចំនួន៦.៨៥៦នាក់ ។ ស្រុកកំពង់សិលាមានប្រជាពល រដ្ឋចំនួន១៤.៩៣៤នាក់ ប្រុស៧.៣៦០នាក់ ប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណចាស់ចំនួន៦.៧៧១នាក់ អ្នកបានប្តូរ និងធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីបាន ចំនួន៦.៣៥៦នាក់ និងស្រុកព្រៃនប់មានប្រជាពលរដ្ឋ៩៩.៥៤០នាក់ ប្រុស ៤៨.៨១៥នាក់ អ្នកដែលមានអត្តសញ្ញាណប័ណ្ណគំរូចាស់មានចំនួន៥៦.២៣៨ នាក់ អ្នកដែលធ្វើ និងប្តូរអត្តសញ្ញាណប័ណ្ណគំរូថ្មីបានចំនួន៣០.៤៤១នាក់ ។

 

ឆ្នាំ២០១៥ ប្រជាពលរដ្ឋមានអាយុពី១៥ឆ្នាំឡើង ត្រូវធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីមានចំនួន១៥១.៧៧៨នាក់ ប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណគំរូចាស់ចំនួន១១៨.៤៩៥នាក់ និងប្រជាពលរដ្ឋទទួលបានអត្តសញ្ញាណប័ណ្ណ គំរូថ្មីមានចំនួន៦៤.៥៧៣នាក់ ។

 

លោកនាយការិយាល័យបានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានមកធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី និងត្រូវមកប្តូរយកអត្តសញ្ញាណបណ័្ណគំរូថ្មីរហូតដល់ត្រីមាសទី១ឆ្នាំ២០១៦ ព្រោះអត្តសញ្ញាណប័ណ្ណគំរូចាស់នឹង ត្រូវអស់សុពលភាពប្រើប្រាស់នៅឆ្នាំ២០១៨ ខាងមុខ ដោយមន្ត្រីជំនាញយើង នឹងនៅរង់ចាំបំពេញបែបបទ និងធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋគ្រប់ ម៉ោងធ្វើការ ព្រោះអត្តសញ្ញាណប័ណ្ណគំរូថ្មីមានអត្ថប្រយោជន៍សំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗ ដូចការងាររដ្ឋបាល ព្រមទាំងបានគ្រប់គ្រងទិន្នន័យប្រវត្តិរូប កន្លែងស្នាក់នៅ ក្រយៅដៃ អត្តសញ្ញាណ ស្ថានភាពផ្ទាល់ខ្លួនមនុស្សម្នាក់ៗ។

 

ការធ្វើអត្តសញ្ញាណ ប័ណ្ណគំរូថ្មីអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបស្តង់ដារអន្តរជាតិ  ក្រៅពីនេះ វាជាប់ ស្វិត មិនបាក់ រហែក ឬឆេះភ្លើង និងរយៈពេលប្រើប្រាស់មានសុពលភាពរហូតដល់រយៈពេល១០ឆ្នាំ៕ ដោយ ងូ សុមុនី

ដកស្រង់ចេញពីគេហទំព័រAKP

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់