ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ស ខេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វេទិកា​ស្ដីពី​គណនេយ្យ​ភាព​សង្គម

ភ្នំពេញ ១១ កញ្ញា ២០១៤៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយស្ដីពី ការផ្ដល់សេវាសាធារណៈ គឺដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង ដែលនេះ ជាគោលដៅយុទ្ធសាស្ត្រនិង ជាត្រីវិស័យក្នុងការអនុវត្តកំណែទម្រង់ជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានលើកឡើងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២។ 

ភ្នំពេញ ១១ កញ្ញា ២០១៤៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយស្ដីពី ការផ្ដល់សេវាសាធារណៈ គឺដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែ

ប្រសើរឡើង ដែលនេះជាគោលដៅយុទ្ធសាស្ត្រនិង ជាត្រីវិស័យក្នុងការអនុវត្តកំណែទម្រង់ជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានលើកឡើងនៅក្នុង

យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២។ នេះជាការលើកឡើងរបស់ឯកឧត្ដមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប

ក្នុងពិធីបិទវេទិកាគណនេយ្យភាពសង្គមកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នៅសណ្ឋាគារInter-continental រាជធានីភ្នំពេញ។

 

ឯកឧត្ដមស ខេង បានលើកឡើងថា ការពង្រឹងអភិបាលកិច្ចល្អដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ

និងវិសហមជ្ឈការ មានគោលដៅពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាកត្តាសំខាន់ក្នុងការផ្ដល់

ឱកាសថ្មីៗថែមទៀតសម្រាប់លើកកម្ពស់គោលការណ៍ប្រជាធិបតេយ្យ បង្កើនកាលានុវត្តភាពនៃការអភិវឌ្ឍ កាត់បន្ថយភាពក្រីក្រ និងធានាស្ថិរភាព

សមធម៌ និងការចូលរួមក្នុងកិច្ចការអភិវឌ្ឍ។

 

ឯកឧត្ដមស ខេង បានបន្តទៀតថា តាមរយៈការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ឃុំ សង្កាត់កន្លងមកបានបង្ហាញនូវលទ្ធផល

ជាវិជ្ជមានគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជន ជាពិសេស

ការពង្រឹងភាពជាអ្នកដឹកនាំនៅមូលដ្ឋានទាំងបុរស ស្ត្រី និងបានធ្វើឱ្យមានការកែលម្អការផ្ដល់សេវាសាធារណៈនៅមូលដ្ឋានផងដែរ។

 

តាមរយៈវេទិកានេះ ឯកឧត្ដមស ខេង បានជំរុញឱ្យស្ថាប័នរដ្ឋ និងស្ថាប័នមិនមែនរដ្ឋ ត្រូវបន្តពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំថែមទៀត

សំដៅបន្តរួមចំណែកកែលំអអភិបាលកិច្ច ផ្ដល់សេវាសាធារណៈមានប្រសិទ្ធភាព និងអភិវឌ្ឍន៍មូលដ្ឋាន ដែលនឹងរួមចំណែកលើកកម្ពស់

ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានទូទាំងប្រទេសកាន់តែប្រសើរឡើង។

 

គួរបញ្ជាក់ថា វេទិកាស្ដីពីគណនេយ្យភាពសង្គមមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០១៤ ត្រូវបានរៀបចំឡើងដោយក្រសួងមហាផ្ទៃ

ដើម្បីឆ្លុះបញ្ចាំង លទ្ធផលបញ្ចប់គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន (DFGG) ដែលបានអនុវត្តរយៈពេល៥ឆ្នាំ (២០០៩-២០១៤) ដែលនឹងត្រូវបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ។ ហើយវេទិកានេះ ក៏បានផ្ដល់ឱកាសដល់តំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ

និងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល ជួបពិភាក្សាគ្នា ចែករំលែកបទពិសោធន៍ស្ដីពីការអនុវត្តក្របខ័ណ្ឌគណនេយ្យភាព

សង្គមកន្លងមក។

 

តាមរយៈការអនុវត្តគម្រោងរយៈពេល៥ឆ្នាំកន្លងមក គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន បានសម្រេចនូវលទ្ធផល ដែលរួមមាន៖

  • ការបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ចំនួន៣៦ បានផ្តល់សេវារដ្ឋបាលចំនួន១៩៤ប្រភេទ ដែលសេវាចំនួន៤៣៥.៥៦២ បានទទួលមុខងារប្រតិភូកម្មពីក្រសួង ស្ថាប័នចំនួន១១ ដែលបានចូលរួមធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននូវផ្នត់គំនិត ឥរិយាបថ អាកប្បកិរិយា និងគុណតម្លៃរបស់មន្ត្រី បុគ្គលិក និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឲ្យក្លាយខ្លួនទៅជាអ្នកផ្ដល់សេវាដ៏មានប្រសិទ្ធភាព។
  • ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានធ្វើការដោះស្រាយវិវាទការងាររួមដោយផ្នែកលើច្បាប់ និងបទដ្ឋានអន្តរជាតិជាមូលដ្ឋាន។ សំណុំរឿងដែលបានបើកសវនាការក្រោមគម្រោងអភិបាលកិច្ចល្អមូលដ្ឋានមាន១.២៣០។ ក្នុងនោះ ក្រុមប្រឹក្សាបានដោះស្រាយបានជោគជ័យ៧៦% កើនឡើងពី៦៨% នៃពេលចាប់ផ្ដើមគម្រោង។ សំណុំរឿងទាំងអស់នេះមានការពាក់ព័ន្ធនឹងកម្មករនិយោជិតចំនួន៤៧០.០២៧នាក់។
  • សមាសភាគស្ថាប័នមិនមែនរដ្ឋ មានគោលដៅជំរុញការចូលរួមរបស់ពលរដ្ឋនៅក្នុងវិស័យសាធារណៈ បង្កើនបានការទទួលបាននូវសេវាសាធារណៈ និងពង្រឹងសមត្ថភាពសង្គមស៊ីវិល និងស្ថាប័នមិនមែនរដ្ឋដ៏ទៃទៀត ដើម្បីឲ្យរដ្ឋមានគណនេយ្យភាព។
  • ការិយាល័យសម្របសម្រួលគម្រោង ដែលមានតួនាទីសម្របសម្រួលគម្រោង និងកសាងសមត្ថភាពស្ថាប័ន (ទាំងមន្ត្រីអនុវត្តគម្រោង និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ) តាមរយៈការអនុវត្តកម្មវិធីសិក្សា និងរៀនសូត្រដោះដូរបទពិសោធន៍ដែលមានលក្ខណៈ និងគ្រប់ជ្រុងជ្រោយ និងតាមបែបផែន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់