ខណ្ឌ​ច្បារអំពៅ​ បើក​វគ្គ​បណ្តុះបណ្តាល​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​

ភ្នំពេញ ១៤ វិច្ឆិកា ២០១៤៖ វគ្គបណ្តុះបណ្តាលការគ្រប់គ្រងធនធានមនុស្ស ជាវគ្គបណ្តុះបណ្តាល ដ៏មានសារៈសំខាន់ មួយសម្រាប់ការលើកកម្ពស់សមត្ថភាពមន្រ្តីអភិវឌ្ឍន៍…

ភ្នំពេញ ១៤ វិច្ឆិកា ២០១៤៖ វគ្គបណ្តុះបណ្តាលការគ្រប់គ្រងធនធានមនុស្ស ជាវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ មួយសម្រាប់ការលើកកម្ពស់ សមត្ថភាពមន្រ្តីអភិវឌ្ឍន៍ ដែលវគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំមានរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលាខណ្ឌ ច្បារអំពៅ។

អញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលដោយ លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន អភិបាលនៃគណៈ អភិបាលខណ្ឌ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យ ចំណុះខណ្ឌ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍ បើកវគ្គបណ្តុះបណ្តាលការគ្រប់គ្រងធនធានមនុស្សនេះ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ក្រោមការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាល ការគ្រប់គ្រង និងការអភិវឌ្ឍធនធាន មនុស្ស គឺជាដំណើរការមួយដែលធានាឲ្យមាននិរន្តរភាពដល់កិច្ចការគាំទ្រការងាររបស់ស្ថាប័ន ដោយបង្កើតឲ្យមាន ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និងការបង្កើតឲ្យមានផែនការការអភិវឌ្ឍសមត្ថភាពបុគ្គលិកច្បាស់លាស់ ។

លោកអភិបាលខណ្ឌ បានបន្ដថា សម្រាប់ការងារការគ្រប់គ្រងធនធានមនុស្សនេះ គឺជាផែនការអន្តរាគមន៍ អភិវឌ្ឍន៍ ស្ថាប័នរបស់រដ្ឋបាលខណ្ឌ ច្បារអំពៅ ក្នុងការបំពេញតួនាទី ភារកិច្ច របស់ខ្លួនក្នុងការផ្តល់សេវា សាធារណ:បានល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅ ។ ដូច្នេះ ការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ធនធានមនុស្សនាពេលនេះ វាពិតជាបានចូលរួមចំណែកផ្តល់នូវ កាលានុវត្តភាពថ្មី និងការពង្រឹងសមត្ថភាពរបស់យើង មួយកម្រិតទៀត ដើម្បីផ្តល់សេវាសាធារណ:ឲ្យមានលក្ខណ:កាន់តែល្អប្រសើរ ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានជំរុញឱ្យមន្ដ្រីពាក់ព័ន្ធទាំងអស់ក្នុងរយ:ពេល២ថ្ងៃនេះ ត្រូវយកចិត្ដទុកដាក់ ត្រង់ត្រាប់ ស្តាប់រៀនសូត្រ យកបទពិសោធន៍ថ្នាក់ជាតិ និងការសិក្សាស្រាវជ្រាវសំដៅពង្រឹងចំណេះដឹង ដើម្បីលើកកម្ពស់ សមត្ថភាពរបស់យើង ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ចំគោលដៅ និងចំណេះដឹង ពិតប្រាកដ ព្រមទាំងរួមគ្នាអភិវឌ្ឍន៍ខណ្ឌច្បារអំពៅ អោយទទួលបាន ជោគជ័យដ៏ត្រចេះត្រចង់ ៕

ដកស្រង់ចេញពីគេហទំព័រដើមអំពិល DAP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់