កុមារ​ដែល​បាត់បង់​ឱកាស​សិក្សា​មាន​ក្តី​សង្ឃឹម​ឡើង​វិញ

ភ្នំពេញ ២៩ មករា ២០១៥៖  នៅក្នុងសេចក្ដី ប្រកាសព័ត៌មាន រួមគ្នា លោក វន សំភាស់ ប្រធានអង្គការ Aide et Action លើកឡើងថា៖ «យើងត្រូវតែ ជួយកុមារ ដែលបាត់បង់ឱកាស ក្នុងការចូលរៀន ទាំងនេះ ឲ្យបាន។ កុមារ ដែលមិនបានចូលរៀន បានបាត់បង់ ឱកាសក្នុងទទួលបាន ចំណេះដឹង ហើយបញ្ហានេះ នឹងផ្តល់ផលវិបាក ជាច្រើនដល់ជីវិតរស់នៅ របស់ពួកគេទៅ ថ្ងៃខាងមុខ។ ការអប់រំគឺជាសិទ្ធិរបស់មនុស្ស។ ដូច្នេះ វាទាមទារ ឲ្យមានយន្តការ ច្បាស់លាស់មួយ ដែលអាចធានាបានថាកុមារ គ្រប់រូបទទួលបាន ឱកាសអប់រំប្រកបដោយ គុណភាព»។

កុមារមួយចំនួនបានបាត់បង់ឱកាសនៃការទទួលបានការអប់រំ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

 

ភ្នំពេញ ២៩ មករា ២០១៥៖  នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមគ្នា លោក វន សំភាស់ ប្រធានអង្គការ Aide et Action លើកឡើងថា៖ «យើងត្រូវតែជួយកុមារ ដែលបាត់បង់ឱកាស ក្នុងការចូលរៀនទាំងនេះឲ្យបាន។ កុមារដែលមិនបានចូលរៀនបានបាត់បង់ឱកាស ក្នុងទទួលបានចំណេះដឹង ហើយបញ្ហានេះនឹងផ្តល់ផលវិបាកជាច្រើន ដល់ជីវិតរស់នៅរបស់ពួកគេទៅថ្ងៃខាងមុខ។ ការអប់រំគឺជាសិទ្ធិរបស់មនុស្ស។ ដូច្នេះ វាទាមទារឲ្យមានយន្តការច្បាស់លាស់មួយ ដែលអាចធានាបានថាកុមារគ្រប់រូប ទទួលបានឱកាសអប់រំ ប្រកបដោយគុណភាព»។

អង្គការ  អេដ អេ អាក់ស្យុង (Aide et Action) និងអង្គការដៃគូសំខាន់ៗរបស់ខ្លួនបានផ្ដួចផ្ដើមគំនិតអនុវត្តគម្រោងមួយ ដែលមានឈ្មោះថា “គម្រោងធ្វើការជាដៃគូដើម្បីផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា” ដែលមានវិសាលភាពគ្របដណ្ដប់ នៅទូទាំងប្រទេសកម្ពុជា។ គម្រោងនេះ ត្រូវបានចូលរួមសហការគ្នារវាងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិចំនួន១៧ ដើម្បីប្រមូលកុមារដែលកំពុងស្ថិតនៅក្រៅសាលាចំនួនជាង៥៧.០០០នាក់ ឲ្យចុះឈ្មោះចូលរៀន និងជួយឲ្យពួកគេរៀនរហូតដល់ចប់បឋមសិក្សា។

នៅក្នុងពិធីសម្ភោធ គម្រោងធ្វើការជាដៃគូ ដើម្បីផ្តល់ឱកាសអប់រំ ដល់កុមារបាត់បង់ឱកាស នៅកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងនេះ មានប្រសាសន៍ថា គម្រោងនេះ នឹងផ្តល់ឱកាសដល់កុមារ ដែលបាត់បង់ឱកាស នៃការអប់រំចំនួនជាង ៥៧.០០០ នាក់ ឲ្យមានឱកាសទទួល បានសេវាអប់រំ ដើម្បីទទួលបានជំនាញ សម្រាប់ជីវិតរបស់ពួកគេ។

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន  បន្តថា ការខិតខំប្រឹងប្រែងរួមគ្នា រវាងអង្គការដៃគូ នឹងផ្តល់ឱកាសដល់កុមារចំនួនជាង ៥៧.០០០នាក់ ក៏ដូចជា ចូលរួមអនុវត្តគោលនយោបាយ ផ្តល់សេវាអប់រំ ដល់គ្រប់កុមារទាំងអស់។ ការធ្វើការរួមគ្នា អាចប្រើប្រាស់ធនធានឲ្យ មានប្រសិទ្ធភាព និងមានលទ្ធផលល្អជាងមុន។

គម្រោងដៃគូរួមគ្នានេះ មានវិសាលភាពគ្រប់ដណ្ដប់ទាំង ២៥រាជធានី ខេត្ត និងមានរយៈពេលអនុវត្តគម្រោងចំនួន៤២ខែ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៤ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រុមគោលដៅនៃគម្រោងនេះ គឺកុមារបាត់បង់ឱកាសទទួលបាន ការអប់រំនៅកម្ពុជាចំនួន ជាង៥៧.០០០នាក់ និងក្រុមគ្រួសារ គ្រូបង្រៀនចំនួនប្រហែល៤.០០០នាក់ ក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន១៥០នាក់ និងសមាជិកគណៈកម្មការទ្រទ្រង់សាលា ចំនួនប្រហែល១.២០០នាក់។

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ថ្លែងថា គម្រោងនេះនឹងដាក់ចេញនូវផែនការសកម្មភាពមួយ ដើម្បីដោះស្រាយទៅតាមរូបភាពផ្សេងៗគ្នា នៃតម្រូវការរបស់កុមារផ្សេងៗគ្នា នៅក្នុងវិស័យអប់រំ។ ឯកឧត្ដម សង្ឃឹមថា គម្រោងនេះនឹងជួយដោះស្រាយបញ្ហា ដោយកាត់បន្ថយអត្រានៃការបោះបង់ចោលការសិក្សា នៅកម្រិតមធ្យមសិក្សាបឋមភូមិ  ហើយទាមទារឲ្យមានដំណោះស្រាយ និងការសម្របសម្រួល ដើម្បីធានាថា កុមារទទួលបានការអប់រំគ្រប់ៗគ្នា៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់