កិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំផ្ទេរធនធាននានាសម្រាប់អនុវត្ត​​​​មុខងារ​​​​​ក្នុងវិស័យសង្គមកិច្ច​ដែលបានប្រគល់​​ទៅឱ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ និងអនុប្រធានប្រតិបត្តិនៃលេខាធិការ​ដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញដឹកនាំ កិច្ចប្រជុំ​​​​ស្តីពី ការរៀបចំផ្ទេរធនធាននានាសម្រាប់អនុវត្ត​​​​មុខងារ​​​​​ក្នុងវិស័យសង្គមកិច្ច​ដែលបានប្រគល់​​ទៅឱ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគឺការរៀបចំ​ផ្ទេរកញ្ចប់​ថវិកា​​សម្រាប់​​​មណ្ឌលកុមារកំព្រាទៅឱ្យ​រដ្ឋបាល​រាជធានី ខេត្តដែលមានគ្រោងផែនការថវិកានៅឆ្នាំ២០១៩ខាងមុខ។

កិច្ចប្រជុំបានរៀបចំឡើងក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានសមាសភាពថ្នាក់ដឹកនាំពាក់ព័ន្ធ​​អញ្ជើញមកពីលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​​​​​​​​​​​​​សម្ប​​​​​ទា​​​​ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសរុបប្រមាណ ៣០រូប។

កិច្ចប្រជុំ​​​​​​​​​ស្តីពីការរៀបចំ​​ផ្ទេរធនធាន​នៃមុខងារ​​វិស័យសង្គមកិច្ច​​​​ទៅឱ្យរដ្ឋបាល​ថ្នាក់ក្រោមជាតិ​​​មានគោលបំណងដើម្បីពន្លឿន​​​​​កិច្ចដំណើរការ​​​ផ្ទេរធនធាននានា និង​​​​​រៀបចំបែបផែន​នៃការផ្ទេរធនធាន​ទៅឱ្យរដ្ឋបាលថ្នាក់ក្រោម​ជាតិ​​​​​។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់