ក្រសួងសុខាភិបាលក្រើនរម្លឹកដល់គ្រូពេទ្យ ត្រូវពង្រឹងជំនាញ សុខាភិបាល និងមានក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ ៤ កុម្ភៈ ២០១៥៖ មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់គ្រូពេទ្យទាំង អស់ត្រូវពង្រឹងជំនាញសុខាភិបាល និងមានក្រមសីលធម៌វិជ្ជាជីវៈក្នុង ការព្យាបាលអ្នកជំងឺ ដើម្បីលើកស្ទួយទំនុកចិត្តចំពោះប្រជាពលរដ្ឋនោះ។

ភ្នំពេញ ៤ កុម្ភៈ ២០១៥៖ មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់គ្រូពេទ្យទាំង អស់ត្រូវពង្រឹងជំនាញសុខាភិបាល និងមានក្រមសីលធម៌វិជ្ជាជីវៈក្នុង ការព្យាបាលអ្នកជំងឺ ដើម្បីលើកស្ទួយទំនុកចិត្តចំពោះប្រជាពលរដ្ឋនោះ។

ក្នុងសិក្ខាសាលាជាតិ ស្ដីពីការផ្សព្វផ្សាយមគ្គុទ្ទេសក៍ព្យាបាលជំងឺទូ ទៅ និងជំងឺកុមារ កាលថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០១៥នៅសណ្ឋាគារភ្នំពេញ ឯកឧត្ដមសាស្រ្ដាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាន មានប្រសាសន៍ថា គ្រូពេទ្យត្រូវតែប្រកបរបរដោយពឹងផ្អែកនៅជំនាញ សុខាភិបាល ហើយដើរស្របគា្នជាមួយស្មារតីគោរព ក្រមសីលធម៌វិជ្ជា ជីវៈ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចំពោះអ្នកជំងឺ ។ ឯកឧត្តមរដ្ឋលេខាធិការក៏ បានក្រើនរំឭកដល់គ្រូពេទ្យថា ក្រសួងកំពុងតែពិចារណា និងពិនិត្យ ឡើងវិញចំពោះគ្រូពេទ្យ ដែលនៅតែមានការធ្វេសប្រហែស និងខ្ជីខ្ជា ក្នុងការងារធ្វើឱ្យប៉ះពាល់ដល់អ្នកជំងឺ ក្រសួងអាចនឹងដាក់វិន័យការព្រ មាន និងអាចឈានទៅផ្អាកមិនឱ្យធ្វើជាគ្រូពេទ្យក្នុងមួយរយៈណាមួយ នោះ បើក្នុងករណីចាំបាច់បង្កបញ្ហាកើតឡើងជាបន្ដបន្ទាប់។

ឯកឧត្តមលើកឡើងថា ក្រសួងសុខាភិបាលបានខិតខំអភិវឌ្ឍន៍ និង ពង្រឹងសមត្ថភាពគ្រូពេទ្យនៅទូទាំងប្រទេស ឱ្យចេះគ្រប់គ្រងខ្លួនឯង មានការយល់ដឹងចំពោះការព្យាបាលអ្នកជំងឺ ហើយមានជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ ការគោរពពេលវេលាធ្វើការងារឱ្យបានត្រឹមត្រូវ ខណៈ ពេលដែលអ្នកជំងឺ ត្រូវការសេវាព្យាបាលពេលមានជំងឺមកកាន់មន្ទីរ ពេទ្យ ។ ដើម្បីដោះស្រាយបញ្ហាខាងលើក្រសួងសុខាភិបាលបានចេញ ពិធីសារជាតិមួយ ដែលតម្រូវឱ្យគ្រូពេទ្យទាំងអស់បានដឹងអំពីការព្យា បាលជំងឺ និងពង្រឹងចំណេះដឹងសមត្ថភាពគ្រូពេទ្យឱ្យកាន់តែរឹងមាំ និង ការធ្វើបច្ចុប្បន្នកម្មក្នុងរយៈពេល៣ឆ្នាំម្ដង ដើម្បីឱ្យបានដឹងអំពីការអភិវឌ្ឍ ថ្មីៗទាក់ទងនឹងជំនាញ បច្ចេកទេសសុខាភិបាល និងរបៀបប្រើប្រាស់ថ្នាំ ព្យាបាល និងការពិនិត្យអ្នកជំងឺ។

ជាមួយគ្នានេះដែរ មន្រ្ដីសុខាភិបាលក៏បានណែនាំឱ្យគ្រូពេទ្យទាំង អស់ត្រូវអនុវត្ដន៍តាមសៀវភៅមគ្គុទ្ទេសក៍ព្យាបាលជំងឺទូទៅ និងជំងឺ កុមារ ដែលកត់ត្រាបង្ហាញអំពីសាវតាររបស់ប្រភេទជំងឺកំពុងប្រឈម ការ ចងក្រងនូវខ្លឹមសារ និងការរកឃើញបច្ចេកវិទ្យាថ្មីៗ សកម្មភាពព្យាបាល ការប្រើប្រាស់ថ្នាំ ការសិក្សាស្រាវជ្រាវរបស់ក្រសួងសុខាភិបាល ដើម្បី ដាក់ឱ្យគ្រូពេទ្យអនុវត្ដន៍តាមផែនការ ដែលបានធ្វើបច្ចុប្បន្នកម្មនៅទូទាំង ប្រទេស៕ AKP (04-01-2015)

ទាញយក សេចក្តីប្រកាសពត៌មានរួម រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អង្គការសុខភាពពិភពលោក (WHO) និងអង្គការ UNAIDS  ៖ បច្ចុប្បន្នភាពអំពីការឆ្លងរាលដាលមេរោគអេដស៍ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់