រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រជុំត្រួតពិនិត្យ លទ្ធផលការងារ លុបបំបាត់ ឱសថក្លែងក្លាយ​ និងសេវាសុខាភិបាល ខុសច្បាប់ (Fresh News)

ភ្នំពេញ ៨ កញ្ញា ២០១៥៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក ម៉ប ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ការងាររបស់គណៈកម្មការអន្តរក្រសួង និងគណៈកម្មការរាជធានី-ខេត្ត លុបបំបាត់ឱសថក្លែងក្លាយ និងសេវាខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រ នៅទីស្តីការក្រសួងសុខាភិបាល…

ភ្នំពេញ ៨ កញ្ញា ២០១៥៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥នេះ លោក ម៉ប ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ការងាររបស់គណៈកម្មការអន្តរក្រសួង និងគណៈកម្មការរាជធានី-ខេត្ត លុបបំបាត់ឱសថក្លែងក្លាយ និងសេវាខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រ នៅទីស្តីការក្រសួងសុខាភិបាល ដោយមានការចូលរួមពី ប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ប្រមាណជាង៨០នាក់ នេះបើយោងតាមលោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងកិច្ចប្រជុំថា ឱសថក្លែងក្លាយ ឱសថគ្មានគុណភាព ឱថផុតកំណត់ប្រើប្រាស់ និងសេវាសុខាភិបាលខុសច្បាប់ តែងបង្កឲ្យមានផលវិបាកដល់សុខភាពប្រជាពលរដ្ឋ និងសង្គម ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។

ក្នុងឱកាសនេះ តាមនាមឲ្យក្រសួងសុខាភិបាល សូមកោតសសើរចំពោះលោក-លោកស្រី ប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខភិបាលខុសច្បាប់រាជធានី-ខេត្ត និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល រាជធានី-ខេត្តទាំង២៥ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឲ្យសម្រេចបានជោគជ័យនេះ និងបន្តភារកិច្ចជាបន្តទៀត៕

 

ប្រភពៈ Fresh News

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់