វិធី​សាមញ្ញ​ជួយ​បណ្ដេញ Virus កញ្ជ្រឹល​ចេញពី​រាងកាយ​បាន​លឿន​បំផុត

នៅពេលចេញរោគសញ្ញាកញ្ជ្រឹលនោះ ចាំបាច់ត្រូវបង្កើនអាហារងាយរលាយ ផឹកទឹកឲ្យបានច្រើន ពិសេសគឺទឹកក្រូចឆ្មាលាយនឹងទឹកឃ្មុំ។

នៅពេលចេញរោគសញ្ញាកញ្ជ្រឹលនោះ ចាំបាច់ត្រូវបង្កើនអាហារងាយរលាយ ផឹកទឹកឲ្យបានច្រើន ពិសេសគឺទឹកក្រូចឆ្មាលាយនឹងទឹកឃ្មុំ។

 

វៀតណាមកំពុងស្ថិតក្នុងចំណុចកំពូលនៃការរាលដាលរោគកញ្ជ្រឹល ហើយពុំត្រឹមតែចំពោះក្មេងៗទេ។ តាមបណ្ឌិតវេជ្ជសាស្ត្រ Hoang Van

Khan សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៅស្វីសបានណែនាំថា៖ នៅពេលចេញរោគសញ្ញាកញ្ជ្រឹលក៏ជាពេលដែលប្រព័ន្ធការពារ

សរីរាង្គស្វែងរកវិធីដើម្បីកម្ចាត់ការរាលដាលនៃ Virus ។ ប្រការសំខាន់ពេលនោះ គឺត្រូវប្រញាប់ប្រញាល់ “ច្រាន” វាចេញចោលតាមប្រព័ន្ធទឹកមូត្រ

និងលាមក។ ហេតុនេះត្រូវការចាំបាច់នូវអាហារងាយរលាយ ផឹកទឹកឲ្យបានច្រើនពិសេសទឹកក្រូចឆ្មាលាយទឹកឃ្មុំ។

 

ការប្រើប្រាស់ឱសថ អង់ទីប៊ីយូទិក ពុំត្រឹមគ្មានប្រសិទ្ធភាពទេ វាថែមទាំងបង្កឲ្យឥទ្ធិពលបន្ទាប់បន្សំ គឺកម្ទេចមេរោគមានប្រយោជន៍សម្រាប់ប្រព័ន្ធ

ការពាររាងកាយ និងប្រព័ន្ធរំលាយអាហារនៅពោះវៀន។

 

តាមលោក Khan នោះ Virus កញ្ជ្រិលស្ថិតក្នុងអម្បូរ RNA វាលូតលាស់លឿនតែក៏ឆាប់ងាប់ (ក្នុងសីតុណ្ហភាពពី ៥០អង្សាC-៦០អង្សាC) ។ ក៏ដូចជា

Virus ផ្តាសាយ វារាតត្បាតលឿន ព្រោះចម្លងតាមបរិយាកាស និងផ្លូវដង្ហើម ពិសេសកន្លែងប្រមូលផ្តុំមនុស្សច្រើន។

 

ចំពោះអ្នកមានសុខភាពមាំមួនធម្មតានោះ ពពួក Virus នឹងត្រូវបញ្ចេញចោលដោយស្វ័យប្រវត្តិ ។ ប៉ុន្តែវានឹងគ្រោះថ្នាក់គ្រាវាប្រែប្រួលសណ្ឋានដោយ

សារប្រព័ន្ធការពារខ្សោយ នាំឲ្យរលាក បង្កឲ្យជំងឺឱកាសនិយមដទៃទៀតវាយប្រហារបាន។

 

ក្នុងដំណាក់កាលរាតត្បាត ពុំគប្បីទៅចាក់ថ្នាំការពារឡើយ ខណៈពេលដែលប្រព័ន្ធការពារសរីរាង្គរបស់ក្មេងពុំទាន់កើនឡើងនោះ ។ អ្នកគប្បី

ចៀសវាងនាំក្មេងទៅកាន់កន្លែងមានមនុស្សច្រើន បើពុំមានការប្រែប្រួលធ្ងន់ធ្ងរក៏ចៀសវាងការនាំវាទៅមន្ទីរពេទ្យ៕ 

អត្ថបទដកស្រង់ចេញពីគេហទំព័រ Cambodia Express News : http://health.cen.com.kh/index.php/health/3109–virus-

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់